កម្សាន្ត៖ កុមារីកម្ពុជា ៥ រូប កំពុងទទួលបានការកោតសរសើរជាខ្លាំងពីមហាជន ក្រោយពួកគេ បានមកបញ្ចេញសមត្ថភាពដ៏ពិសេសអស្ចារ្យនៅក្នុងកម្មវិធី ប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលពី៣ កាលពីសប្ដាហ៍ទី ២ កន្លងទៅ។

រូ​បភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងស្រីដ៏គួរឱ្យស្រលាញ់ទាំង ៥ រូបនេះ បានមកបង្ហាញសមត្ថភាពទេពកោសល្យ បញ្ចេញក្បាច់រាំច្នៃប្រឌិតថ្មី ដ៏ល្វត់ល្វន់ អមដោយបទ ចម្រៀង វីរនារី។ អ្វីដែលធ្វើឱ្យគណៈកម្មការទាំង ៤រូប ព្រមទាំងទស្សនិកជនរាប់លាននាក់ចាប់អារម្មណ៍ខ្លាំងនោះ គឺក្មេងស្រីទាំង ៥ រូប សុទ្ធតែនៅវ័យក្មេង តូចៗ តែមានចិត្តមោះមុត ចង់បានប៊ូតុងមាស ត្រឡប់ទៅវិញ ដោយពួកគេបានសហការគ្នាយ៉ាងល្អ ក្នុងការសម្ដែងចេញមក ទាំងទឹកមុខ ទាំងសំលៀកបំពាក់បែបសហសម័យ ការចែកក្រឡាគ្នារាំ និងពិសេសក្បាច់រាំបង្កប់អត្ថន័យវប្បធម៌ខ្មែរ នៅក្នុងនោះទៀត ដែលធ្វើឱ្យផ្ទាំងទស្សនីយភាពមួយនេះជក់ចិត្តបំផុត។

រូ​បភាព
រូ​បភាព

កុមារីទាំង ៥ រូបនេះ គឺមកពីក្រុម Moon Light ជាកូនសិស្សរបស់តារាសម្ដែង ព្រះកាយច័ន្ទ បានឆក់យកបេះដូង គណៈកម្មទាំង ៤ រូប សរសើរសមត្ថភាពដ៏ពូកែរបស់ពួកគេ រហូតដល់ Judge KOY ចុចប៊ូតុងមាស ធ្វើឱ្យក្មេងស្រីទាំង ៥ រូប អាចឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ ដូច្នេះមានតែរង់ចាំមើលថាតើ ក្រុម Moon Light នឹងមានអ្វីដែលថ្មី ប្លែក អស្ចារ្យ យ៉ាងណាទៀតនោះ សូមរង់ចាំដានទស្សនាកម្មវិធីប្រឡងទេពកោសល្យដ៏អស្ចារ្យ Cambodia’s Got Talent រដូវកាលទី៣។

រូ​បភាព
រូ​បភាព

នៅសប្ដាហ៍បន្ទាប់នៅថ្ងៃសៅរ៍នេះ មានបេក្ខជនជាច្រើនរូបទៀតមកពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា នឹងមកបញ្ចេញសមត្ថភាព ទេពកោសល្យ អស្ចារ្យ ប្លែកៗ មិនធ្លាប់ឃើញពីមុនជាបន្តទៀត នៅលើឆាកដ៏អស្ចារ្យ លំដាប់ពិភពលោកលោក។

រូ​បភាព
រូ​បភាព

កម្មវិធីប្រឡងទេពកោសល្យ Cambodia’s Got Talent រដូវកាលទី៣ ដ៏ល្បីល្បាញលំដាប់ពិភពលោក មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ Cambodia’s Got Talent រដូវកាលទី៣ មានថាមពលជំរុញដ៏ខ្លាំងក្លាពីគោជល់ថ្មី! ល្អជាងមុន វីតាមីនខ្ពស់ ជំរុញស្មារតីខ្លាំងក្លា៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]