កម្សាន្ត៖ ថ្វីបើយើងដឹងថា សៀក គឺជាការសម្ដែងបំភ័ន្តភ្នែក ប៉ុន្តែនៅតែមានមនុស្សជាច្រើននៅតែជឿថា ពួកគេទាំងនោះចេះវិជ្ជាវេទមន្ត ព្រោះតែបច្ចេកទេសក្នុងការសម្ដែងធ្វើឱ្យយើងមិនអាចតាមទាន់ ថាពួកគេបានធ្វើអ្វីខ្លះនោះទេ ទើបបានជាអាចធ្វើការផ្លាស់ប្ដូរអ្វីមួយ ទៅជារបស់ផ្សេងទៀត យ៉ាងរហ័សបំផុត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងបេក្ខជន ពឹង ចាន់បូរៈ ដែលជាអតីតបេក្ខជនសម្ដែងសៀក ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី១ បានវិលត្រឡប់មកម្ដងទៀត បានបញ្ចេញសមត្ថភាពកាន់តែអស្ចារ្យ រហូតធ្វើឱ្យគណៈកម្មការ លោក ជា វិបុល ពោលពាក្យថា ព្រឺសម្បុរ។

រូបភាព

ក្រោយសម្ងំហាត់វិជ្ជាគុន បង្កើនសមត្ថភាពការសម្ដែងឱ្យកាន់តែអស្ចារ្យ ពឹង ចាន់បូរៈ បានវិលត្រឡប់មកម្ដងទៀត ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ដោយបានលើកយកការសម្ដែងសៀកដ៏អស្ចារ្យ សម្ដែងនៅនឹងមុខគណៈកម្មការផ្ទាល់តែម្ដង។ បេក្ខជនរូបនេះ បានធ្វើឱ្យគណៈកម្មការទាំង ៤ រូប និងទស្សនិកជន ផ្ដោតការទស្សនាមិនហ៊ានព្រិចភ្នែកនោះឡើយ។

រូបភាព

អ្នកសម្ដែងសៀក រូបនេះ បានយកសន្លឹកបៀរ ឱ្យលោកជា វិបុល និង នាយ កុយ ចាប់យកម្នាក់មួយសន្លឹក ហើយបានយកកាបូបលុយទទេស្អាតមួយឱ្យអ្នកនាង ខាត់ សុឃីម កាន់ និងថតជាមួយនឹងគណៈកម្មការផ្សេងទៀត ហើយបន្ទាប់មកបានយកកាបូបនោះទៅឱ្យ នាយក្រឹម កាន់ផ្អឹប នៅលើបាតដៃ។ អ្វីដែលធ្វើឱ្យ ជា វិបុល ព្រឺសម្បុរនោះ គឺបេក្ខជនជើងខ្លាំងម្នាក់នេះ ដឹងថា រូបសន្លឹកបៀរ ដែលខ្លួនចាប់បានជារូបអ្វី ទាំងដែលរូបគេ មិនដឹងថា ជា វិបុល ចាប់បានរូបអ្វីផងនោះ។ មិនតែប៉ុណ្ណោះ កាបូប ដែលនាយក្រឹម កាន់ទទេស្អាតនោះ បែរជាមានបៀរមួយសន្លឹកក្នុងកាបូបទៅវិញ។ ចំណែកឯសន្លឹកបៀរ ដែលនាយកុយ ចាប់បានក៏អ្នកសម្ដែងសៀករូបនេះដឹងថាជារូបអ្វី ហើយថែមទាំងមានរូបគណៈកម្មការ KOY កាន់សន្លឹកបៀរ ទៅជាប់នឹងអាវរបស់បេក្ខជនម្នាក់នេះទៀតផង។

រូបភាព

ទីបំផុតសមត្ថភាពបំភ័ន្តភ្នែកនៅនឹងមុខគណៈកម្មការទាំង ៤រូបផ្ទាល់ៗ ស្ដែងៗ ពីបេក្ខជន ពឹង ចាន់បូរៈ អាចឆ្លងផុតទៅវគ្គបន្តទៀត ដែលទទួលបាន Yes ពីគណៈកម្មការទាំង ៤រូប។

រូបភាព

គួរឱ្យដឹងថា កម្មវិធីប្រឡងទេពកោសល្យ Cambodia’s Got Talent រដូវកាលទី៣ ដ៏ល្បីល្បាញលំដាប់ពិភពលោក មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ Cambodia’s Got Talent រដូវកាលទី៣ មានថាមពលជំរុញដ៏ខ្លាំងក្លាពីគោជល់ថ្មី! ល្អជាងមុន វីតាមីនខ្ពស់ ជំរុញស្មារតីខ្លាំងក្លា៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]