កម្សាន្ត៖ សាល បាទី ជាជើងខ្លាំងមួយរូប កំពុងមានសន្ទុះការគាំទ្រកាន់តែខ្លាំងឡើងៗ ពីមួយវគ្គ ទៅមួយវគ្គ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣។ កាលពីវគ្គផ្សាយផ្ទាល់សប្ដាហ៍ទី ៣ សន្ទុះនៃការគាំទ្រជើងខ្លាំងរូបនេះពីមហាជនហាក់មិនថមថយឡើយ ដោយលោកបានយកបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា «បេះដូងជាសាច់» យកមកប្រកួត និងធ្វើបានល្អខ្លាំង ទាំងទឹកដមសំឡេង ទាំងបច្ចេកទេសនៅក្នុងការច្រៀង ពោរពេញដោយទំនុកចិត្ត ទីបំផុតរូបគេអាចយកឈ្នះបេះដូងមហាជនឱ្យបោះឆ្នោតគាំទ្ររូបលោក ហើយអាចឆ្ពោះទៅកាន់វគ្គផ្សាយផ្ទាល់សប្ដាហ៍ទី ៤ នៅថ្ងៃអាទិត្យទី ១៧ កញ្ញានេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ក្រោយច្រៀងចប់ Coach ឆន សុវណ្ណារាជ ដែលជាអ្នកបង្វឹកបង្ហាត់ដោយផ្ទាល់ បានពេញចិត្តជាខ្លាំង និងលើកឡើងថា បាទី គឺជាគ្រាប់ពេជ្រ របស់ខ្លួន ដែលកំពុងរះចិញ្ចែងចិញ្ចាញ ហើយលោកពិតជាមានមោទនភាពខ្លាំងបំផុត ចំពោះកូនក្រុមរូបនេះ។ លោក ឆន សុវណ្ណរាជ ក៏បានឱ្យដឹងដែរថា ថ្វីបើសប្ដាហ៍ទី៣នេះ បាទី យកបទខ្លួនឯងមកប្រកួតក៏ពិតមែន តែលោក និងលោកគ្រូភ្លេង បានធ្វើការកែសម្រួលសាច់ភ្លេងបន្ថែម ធ្វើការផ្លាស់ប្ដូរអារម្មណ៍ពីបទដើម មកបែបថ្មីមួយទៀត តែរូបគេនៅតែធ្វើបានល្អខ្លាំង។

រូបភាព
រូបភាព

បេក្ខជនដែលជាគ្រាប់ពេជ្ររបស់ Caoch សុវណ្ណារាជ រូបនេះ ត្រូវបានមហាជនជាច្រើនសរសើរទៅលើទឹកដមសំឡេងដ៏ពីរោះរបស់គេ ហើយក៏ត្រូវបានគេរំពឹងថានឹងអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រថែមទៀតផង ប្រសិនបើ សាល បាទី នៅតែធ្វើបានល្អបែបនេះ។ មហាជនកំពុងរង់ចាំមើលថា សាល បាទី នឹងមានអ្វីដែលថ្មី និងប្លែក យកមកបញ្ចេញសមត្ថភាពជាបន្តទៀតនៅក្នុងសប្ដាហ៍ទី៤ នៃវគ្គផ្សាយផ្ទាល់នេះ?

រូបភាព
រូបភាព

យ៉ាងណាមិញ បើយើងក្រឡេកទៅមើល បេក្ខជនជើងខ្លាំងនៅក្នុងក្រុម Coach ៣ រូបផ្សេងទៀត រួមមាន៖ កូនក្រុមកំពូលតារាចម្រៀង ពេជ្រ សោភា អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ សុទ្ធតែមានសមត្ថភាពខ្លាំងៗ និងមានអ្នកគាំទ្រច្រើនរៀងៗខ្លួន។ ដូច្នេះមានតែរង់ចាំមើលថា បេក្ខជនរូបណា ដែលមានសមត្ថភាពដ៏លេចធ្លោជាងគេ ហើយអាចស្រូបទាញបេះដូងអ្នកគាំទ្រ ដើម្បីមានឱកាសឈានទៅសប្ដាហ៍បន្ទាប់ និងអាចក្លាយជាបេក្ខជនម្នាក់ ក្នុងចំណោមជើងខ្លាំងដូចគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដែលកាន់តែខិតមកដល់ឆាប់ៗនេះ។

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]