បន្ទាយមានជ័យ៖ យប់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលា​ម៉ោង​ប្រមាណ ៩និង៣០នាទី មានករណីអគ្គិភ័យ​មួយបានឆាបឆេះ​សណ្ឋាគារ​មួយ​កន្លែង យីហោ មីង ឌូ ស្ថិត​នៅ​ភូមិក្បាលស្ពាន១ ​សង្កាត់​អូជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆេះជាន់លើបង្អស់ជាន់ទី៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ កម្លាំងប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩១១, ៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គិភ័យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាលដាលបន្ត។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏បានសហការជាមួយម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៉ីណូនៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះ មួយចំនួន មកជួយកន្លែងកើតហេតុផងដែរ។

ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃដដែល។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរបួសឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]