ថៃ៖ ជាការពិតណាស់ រឿងជីវិតស្នេហារបស់តារាប្រុសស្រី មិនថា តែជាតារាថៃ ឬតារាខ្មែរនោះទេ តែងតែទទួលបានចំណាប់អារម្មណ៍ពីមហាជន ហើយគូស្នេហ៍ខ្លះបានជោគជ័យដល់ត្រើយ ឬឯគូខ្លះទៀតក៏បានបែកបាក់គ្នា បើទោះបីជាទំនាក់ទំនងស្នេហាយូរឆ្នាំយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា តារាស្រីថៃទាំងនេះ តែងតែបង្ហាញសកម្មភាពប្លែក នៅពេលដែលពួកគេមានរឿងរកាំរកូស បែកបាក់ស្នេហា។ ដូចគ្នាជាមួយតារាស្រី Vill ផងដែរ ដែលអ្នកគាំទ្រសង្កេតឃើញថា នាងបានបង្ហោះរូបស្លៀកពាក់ប៊ីគីនី ប្លែក ស៉ិចស៉ីខុសពីធម្មតា ហើយក្រោយមក ក៏លេចឮដំណឹងបែកគ្នាជាមួយសង្សារតែម្ដង។
ដោយឡែក ចំពោះតារាស្រី ដែលនិយមស្លៀកសម្លៀកបំពាក់ ស៊ិចស៊ីស្រាប់វិញ នាងអាចនឹងបង្ហាញអក្ការៈប្លែកៗ ដូចជាលេងបង្ហោះរូបដូចមុនជាដើម។ តួយ៉ាង នេះគ្រាន់តែជាការចាប់អារម្មណ៍របស់អ្នកគាំទ្រទៅលើតារាដែលពួកគេស្រឡាញ់តែប៉ុណ្នោះ ហើយមនុស្សម្នាក់ៗ តែងតែបង្ហាញភាពផ្លាស់ប្ដូរខុសៗគ្នា មិនចាំបាច់តែពេលបែកបាក់ស្នេហានោះទេ៕
ប្រភព៖ Thailand star - Cambodia Fanclub
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]