កម្សាន្ត៖ ថ្មីៗនេះ តារានៅក្នុងបណ្ដាញសង្គមដ៏ល្បីល្បាញ ស្រីនា និង ហេង វិសាល បានធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើវីដេអូមួយ ដែលបង្ហាញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ នៅក្នុងនោះ ស្រីនា បានធ្វើចរិតញិកញក់ មុខក្រមិកក្រមើម គួរឲ្យស្រឡាញ់ដាក់គូដណ្ដឹងខ្លួន។

ស្រីនា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីមហាជនឃើញហើយ នាំគ្នាចូលខមិនថា ស្រីនា គួរឲ្យស្រឡាញ់ម្លឹងៗ អ្នកណាមិនបាក់ចិត្តស្រឡាញ់នាង ហើយនាងធ្វើបែបនេះ ពិតជាសមគួរឲ្យក្នាញ់មែន។ ជាមួយគ្នានេះដែរ គូដណ្ដឹងមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមឲ្យមហាជនបានឃើញជានិច្ច ហើយធ្វើឲ្យគ្រប់គ្នាប្រាថ្នាចង់បានស្នេហាដូចពួកគេដែរ។

ស្រីនា និង ហេង វិសាល

គួរបញ្ជាក់ផងដែរថា លោក ហេង វិសាល ទើបតែត្រឡប់មកពីក្រៅប្រទេសវិញ បន្ទាប់ពីទៅអស់រយៈមួយខែ ដែលជាហេតុធ្វើឲ្យមហាជននឹករលឹកសកម្មភាពរបស់អ្នកទាំងពីរ ខានឃើញចេញវីដេអូជាមួយគ្នាយូរ៕

ស្រីនា និង ហេង វិសាល

ប្រភព៖ Srey Nea

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]