ខេត្តព្រះវិហារ៖ ជារឿងដ៏គួរឲ្យរំភើបដល់កូនខ្មែរ ដែលរមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ្តិ៍ ត្រូវបានអង្គការយូនីស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:២៨ នេះ។ ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។

 ប្រាសាទកោះកេរ្តិ៍ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចំណេះដឹងដែលកូនខ្មែរគួរដឹងនោះ ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែប ព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

 ប្រាសាទកោះកេរ្តិ៍ 

មិនតែប៉ុណ្ណោះ ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងរាជធានីចាស់បុរាណខ្មែរ ដែលមានអាយុកាលជាង១០០០ឆ្នាំ ដែលនៅតែមានភាពរឹងមាំ អាចឲ្យភ្ញៀវទេចរណ៍ឡើងទៅទស្សនាកម្សាន្តដល់លើកំពូលប្រាសាទ។ មកដល់ថ្ងៃនេះ ប្រាសាទកោះកេរ្តិ៍ ត្រូវបានបានដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិ ដោយអង្គការពិភពលោក UNESCO៕

ប្រភព៖ បុរាណាចារ្យ

 ប្រាសាទកោះកេរ្តិ៍ 
 ប្រាសាទកោះកេរ្តិ៍ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]