យល់ដឹង៖ ទូទឹកកកជាម៉ាស៊ីនបង្កកសម្រាប់រក្សាទុកបន្លែ ផ្លែឈើ សាច់ គ្រឿងទេស និងអាហារផ្សេងៗឲ្យបានយូរដែលភាគច្រើនប្រជាជនខ្មែរសុទ្ធតែមាននៅក្នុងផ្ទះ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នករកឃើញថាអ្នកត្រូវចំណាយលើថ្លៃភ្លើងអស់ច្រើនខ្លាំងណាស់ ដោយសារទូទឹកកក ប៉ុន្តែអ្នកកុំបារម្ភតទៅទៀតអី វិធីសាស្ត្រទាំងនេះជួយឲ្យទូទឹកកករបស់អ្នកមិនសូវស៊ីភ្លើង៖

រូបភាពតំណាង

- រក្សាទុកទូទឹកកករបស់អ្នកនៅកន្លែងណាដែលឆ្ងាយពីព្រះអាទិត្យ ឬកន្លែងណាក្នុងផ្ទះអ្នកដែលត្រជាក់បំផុត ជាពិសេសគឺគេចពីចង្ក្រានកម្ដៅ ឬ វត្ថុណាដែលក្ដៅៗ

- កុំរក្សាទុកទូទឹកកកនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្រោម១០អង្សាសេ

- ត្រូវប្រាកដចិត្តថាទូទឹកកករបស់អ្នកមានប្រព័ន្ធជួយសន្សំសំចៃភ្លើង

- ត្រូវរក្សាទុកទូទឹកកករាងឆ្ងាយពីជញ្ជាំងបន្តិច គឺហាមដាច់ខាតដាក់វាជាប់នឹងជញ្ជាំង

រូបភាពតំណាង

- ដាក់សីតុណ្ហភាពក្នុងទូទឹកកកអ្នកពី ៤ ទៅ៥អង្សារសេ និងកន្លែងកកដាក់ -១៨អង្សារសេ នាពីរបីម៉ោងបន្ទាប់

- ធ្វើឲ្យទឹកកកក្នុងទូទឹកកកផ្នែកកករលាយ យ៉ាងហោចណាស់១ដងក្នុងមួយឆ្នាំ ព្រោះការមានទឹកកកកកច្រើនពេកអាចធ្វើឲ្យស៊ីភ្លើង

- សម្អាតផ្នែកខាងក្រោយរបស់ទូទឹកកក

- ជួសជុលទ្វារទឹកកកបើសិនជាមានខូច

- បើសិនអ្នកទៅណាឆ្ងាយយូរ សូមអ្នកដកឌុយទូទឹកកក និងបើកទ្វារវាចំហរ និងដករបស់របរចេញឲ្យអស់

- ពេលប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបើកទ្វារឲ្យរាងតូចបានហើយ

រូបភាពតំណាង

- រង់ចាំរហូតអាហារអ្នកត្រជាក់ចុះ មុនពេលយកវាទៅទុកក្នុងទូទឹកកក

- កុំដាក់របស់ក្នុងទូទឹកកកពេញពេក

- ស្រោបអាហាររបស់អ្នកដោយថង់ពេលរក្សាទុកក្នុងទូទឹកកក៕

ប្រភព៖: energuide

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]