បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រីពីរដួង Selena Gomez និង Taylor Swift បានទាញយកចំណាប់អារម្មណ៍ពីមហាជន ក៏ដូចជាហ្វេនៗជាច្រើន ពីចំណងមិត្តភាពយ៉ាងស្អិតរមួតរបស់ខ្លួន។ 

ក្នុងនោះដែរ តារាចម្រៀងស្រី Selena បានចែករំលែកការថតរូប Selfie ពីរសន្លឹក ជាមួយនឹងមិត្តភ័ក្តិដ៏ជិតស្និទ្ធ គឺតារាចម្រៀងស្រី Taylor Swift នៅភោជនីយដ្ឋានមួយកន្លែង ដែលតាម​រយៈ​រូបថត​នេះ គេ​អាច​មើល​ឃើញ​ថា Selena ឱន​លើ​ស្មា Taylor ប្រកបដោយ​មាន​អារម្មណ៍​រីករាយ ខណៈដែលអ្នក​ទាំង​ពីរ​មើល​ទៅ​គ្មាន​ការ​តុបតែង​មុខ ហើយ​ញញឹម​យ៉ាង​ស្រស់​ស្អាត​ដាក់​កាមេរ៉ា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្រោមរូបថតនោះ Selena បានសរសេររៀបរាប់ថា នោះជាមិត្តល្អបំផុតរបស់នាង ជាពិសេស ការបង្ហោះភ្លាមៗនោះ ក៏ទទួលបានការចូលចិត្តជាង ៦ លាន និងមតិរាប់ពាន់នាក់ បានចូលមកសរសើរពីមិត្តភាពយូរអង្វែងរបស់ពួកគេទាំងពីរ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Taylor Swift
Taylor Swift
Selena និង Taylor Swift
Selena និង Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]