កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្របានបង្ហាញអារម្មណ៍ក្ដុកក្ដួលទៅកាន់ Suga ដែលជាសមាជិកក្រុម BTS ទី៣ ដែលត្រៀមនឹងចូលបម្រើជួរកងទ័ពនៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងនោះ តារារ៉េបរូបនេះ បានចេញមកឡាយវីដេអូបង្ហាញពីម៉ូតសក់ថ្មីដ៏ខ្លីរបស់ខ្លួន ហើយបាននិយាយរៀបរាប់លាទៅកាន់ហ្វេន។
មិនតែប៉ុណ្ណោះ Suga បាននិយាយថា មួយរយៈចុងក្រោយនេះ ប្រហែល៤០ថ្ងៃ លោកបានសម្រាកមិនបានធ្វើអ្វីនោះទេ លោកបានឡើងគីឡូ ព្រោះគេងស្រួល ហូបស្រួល មួយថ្ងៃៗមិនបានធ្វើអ្វីច្រើននោះទេ។ លើសពីនោះ Suga បន្ដទៀតថា លោកបានចំណាយពេលជាមួយសមាជិកក្រុម និង គ្រួសាររបស់លោកបានច្រើន។
ជាពិសេស ម្ចាស់បទ Daechwita រូបនេះ ក៏បានប្រាប់ហ្វេនថា លោកបានថតកម្មវិធី Suchwita ជាច្រើនវគ្គត្រៀមសម្រាប់ពួកគេរួចហើយ។ ចុងក្រោយ លោកបានផ្ដាំថា គ្មានអ្វីត្រូវយំនោះទេ ចាំជួបគ្នាក្នុងឆ្នាំ២០២៥ ៕ គួរបញ្ជាក់ផងដែរ Min Yoongi នឹងត្រូវចូលជួរកងទ័ពនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដែលសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]