កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលដែលសមាជិកក្រុម aespa ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគុំតន្ត្រីរបស់ BLACKPINK នៅក្នុងរូបថតជាច្រើនសន្លឹកដែលគួរឱ្យចាប់អារម្មណ៍ នៅថ្ងៃទី ១៧ ខែកញ្ញា BLACKPINK បានប្រារព្ធថ្ងៃទីពីរនៃដំណើរទេសចរណ៍ពិភពលោក «Born Pink» ដែលរំពឹងទុកយ៉ាងអន្ទះសារនៅ Gocheok Sky Dome។

ផ្អែកលើរូបថត សមាជិកទាំងបួននៃ aespa បានចូលរួមការប្រគុំតន្ត្រីនេះ ដែលអ្នកនិយមលេងអ៉ីនធឺណែតបានសម្តែងនូវ ការភ្ញាក់ផ្អើល ព្រោះថាពីមុនមក ក្រុមចម្រៀងទាំងពីរនេះ មិនមានទំនាក់ទំនងអ្វីច្រើនរវាងពួកគេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមលើការចាប់អារម្មណ៍ អ្នកនិយមលេងអ៉ីនធឺណែតបានកត់សម្គាល់ថា aespa ទើបតែបានបញ្ចប់ដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ពួកគេ មុនពេលដែលបង្ហាញវត្តមានរបស់ពួកគេនៅក្នុងការប្រគុំតន្ត្រីរបស់ BLACKPINK ។ វាជាភស្តុតាងដែលថា ទោះបីជាដំណើរទេសចរណ៍ដ៏ហត់នឿយជាមួយកាលវិភាគ របស់ពួកគេ និងការហោះហើរផ្លូវឆ្ងាយត្រឡប់ទៅប្រទេសកូរ៉េក៏ដោយ ក៏សមាជិកនៃ aespa បានបង្ហាញការស្រលាញ់ និងគោរព ទៅរៀមច្បមដូច BLACKPINK នេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]