ក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ផ្អែកតាមស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ទឹកមានកម្ពស់ ១៩,៩៥ ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេស គ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក អូរ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-វេចខ្ចប់សម្ភារៈសំខាន់ៗទុកជាមុន ដូចជា៖ ទឹក អាហារកំប៉ុង កញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ អាវ ខោ ភួយ អាវភ្លៀង ពិល ឈើគូស វិទ្យុ កំបិត ទូរស័ព្ទ (មានភ្ជាប់ប្រព័ន្ធ១២៩៤) អត្តសញ្ញាណបណ្ណ សំបុត្រកំណើត ថវិកា និងឯកសារសំខាន់ផ្សេងៗទៀត។

-ប្រមូល និងរៀបចំទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ ដើម្បីចៀសវាង ការខូចខាត និងបាត់បង់ធ្ងន់ធ្ងរ ។

-ចងរឹតផ្ទះសម្បែងឱ្យបានរឹងមាំ ណែនាំកូនចៅកុំឱ្យទៅជិត ឬលេងក្បែរតំបន់ងាយរងគ្រោះ។

-យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរស័ព្ទ ១២៩៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តក្រចេះ ។

-សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសទៅស្នាក់ នៅបណ្តោះអាសន្នតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។

-ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ និងការណែនាំផ្សេងៗ ពីអាជ្ញាធរមូលដ្ឋាន បន្តទៅដល់ក្រុមគ្រួសារ និងសាច់ញ្ញាតិដែលខ្វះមធ្យោបាយក្នុងការទទួលបានព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តា ជ្រាបជាព័ត៌មាន និងសូមចូលរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបនឹង គ្រោះមហន្តរាយនេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

រូបភាព
សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]