ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន​កាណាដា Angkor Resources Corp. ធនាគារ ABA មានសេចក្តីសោមនស្ស នឹងបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី៣ នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី។

គោលបំណងចម្បងនៃ​ការបើកថ្នាក់នេះ គឺដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួនដល់អ្នកចូលរួម ក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ, លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ, និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទាំងមូល។ កម្មវិធីនេះនឹងជួយដល់អ្នកចូលរួម ឲ្យមានឱកាស​ក្នុងការធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈការបង្កើនស្ថិរភាព និងភាពម្ចាស់ការក្នុងការគ្រប់គ្រងលុយកាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ដោយទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធីនេះកន្លងមក កម្មវិធីដំណាក់កាលទីបីនេះ នឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលពេញលេញ លើប្រធានបទហិរញ្ញវត្ថុជាច្រើនទៀត។ អ្នកចូលរួម នឹងយល់ដឹងកាន់តែច្បាស់ អំពីគោលគំនិតមេរៀនជាមូលដ្ឋាន ដូចជា ការរៀបចំផែនការហិរញ្ញវត្ថុ, ការចាត់ចែងលុយកាក់, ការកំណត់គោលដៅហិរញ្ញវត្ថុ និងសន្សំ, និងការប្រើប្រាស់ប្រាក់កម្ចីឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបំណុលវ័ណ្ឌ ក ជាដើម។

រូបភាព

ក្នុងដំណាក់កាលថ្មីនេះ ABA បានពង្រឹងប្រសិទ្ធភាព និងកម្មវិធីសិក្សា ធ្វើយ៉ាងណាឲ្យថ្នាក់រៀននេះ ផ្ដល់ប្រយោជន៍ និងជះឥទ្ធិពលកាន់តែប្រសើរឡើងមួយកម្រិតទៀត ដល់អ្នកចូលរួម។ វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ត្រូវបានរៀបចំឡើង សម្រាប់គ្រូបង្គោលប្រចាំសហគមន៍ចំនួន 22 នាក់ ដោយពង្រឹងសមត្ថភាពពួកគាត់ ក្នុងការបង្រៀនមេរៀន និងខ្លឹមសារ ជាភាសាកំណើត ឬគ្រាមភាសា (ភាសាតំបន់) ប្រកបដោយប្រសិទ្ធភាពទៅកាន់សហគមន៍។ វិធីសាស្រ្តនេះ បានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឲ្យមានការយល់ដឹង និងការចូលរួមកាន់តែប្រសើរឡើងនៅក្នុងសហគមន៍។

រូបភាព

កម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ ​នឹងមានថ្នាក់សរុបចំនួន 22 ដែលមានអ្នកចូលរួមចំនួន 500 នាក់នៅតាមភូមិស្រុកដាច់ស្រយាលមួយចំនួន។ តាមរយៈការពង្រីកវិសាលភាពទៅកាន់ភូមិស្រុកថ្មី ABA ធានាបានថា ប្រជាពលរដ្ឋកាន់តែច្រើនក្នុងខេត្តរតនគិរី នឹងទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏មានសារៈសំខាន់ និងចាំបាច់នេះ។

រូបភាព

កាលនៅឆ្នាំ 2022 ABA បានបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុជាលើកដំបូងដោយជោគជ័យ ដោយ​ពេលនោះ មានអ្នកភូមិ ចូលរួមប្រមាណ 200 នាក់ មកពីតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់សហគមន៍ ព្រមទាំងលើកកម្ពស់ជីវភាព និងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ និងមានស្ថិរភាព។

ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​បណ្ដាដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានគាំទ្រកម្មវិធីនេះ តាំងពីដើមរៀងមក។ ពួកយើងទាំងអស់គ្នា នឹងចូលរួមអនុវត្តកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ សំដៅយ៉ាងណាឲ្យប្រជាពលរដ្ឋយើង មានសមត្ថភាពគ្រប់គ្រងលុយកាក់កាន់តែប្រសើរឡើង៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]