ស្នេហា៖ មនុស្សស្រីពេលមានស្នេហា ឬរៀបការរួច តែងតែចង់ឲ្យពិភពលោកដឹងថា នាងមានគូស្នេហ៍ឬស្វាមីរួចមកហើយ។ នាងតែងតែចូលចិត្តបង្ហោះរូបភាពផ្អែមល្ហែមជាមួយមនុស្សដែលខ្លួនស្រលាញ់ជារឿយៗ។
ផ្ទុយទៅវិញ យើងឃើញថាបុរសៗភាគច្រើនបែរជាមិនសូវចូលចិត្តបង្ហោះរូបរបស់គូស្នេហ៍ឬភរិយារបស់ពួកគេនៅលើបណ្ដាញសង្គមសោះ ឬអ្នកខ្លះមិនបង្ហោះសូម្បីមួយសន្លឹក គឺធ្វើឲ្យអ្នកផ្សេងមើលទៅដូចជាខ្លួនឯងមិនជាប់ចំណងជាមួយអ្នកណាអ៊ីចឹង។
មូលហេតុដែលបុរសៗភាគច្រើនមិនសូវបង្ហោះរូបភាពគូស្នេហ៍ពួកគេលើបណ្ដាញសង្គមគឺបណ្ដាលមកពី៖
១. គេមិនចូលចិត្តបណ្ដាញសង្គម
មនុស្សប្រុសខ្លះជាមនុស្ស Private ពីជីវិតផ្ទាល់ខ្លួនខ្លាំង គឺមិនមែនទើបតែពេលទាក់ទងជាមួយអ្នកទេ។ គេមានគណនីបណ្ដាញសង្គមមែនតែមិនសូវអនឡាញ រឹតតែកម្របង្ហោះរូបឬមិនបង្ហោះតែម្ដងដើម្បីការពារអត្តសញ្ញាណខ្លួន។ ដូច្នេះហើយទើបពួកគេគ្មានគំនិតចង់បង្ហាញប្រាប់នរណាថាអ្នកជាគូស្នេហ៍តាមរយៈវិធីមួយនេះ។
២. គេមិនស្មោះត្រង់ជាមួយអ្នក
ចំណុចនេះ អ្នកប្រាកដជាអាចដៅបានហើយ ព្រោះមនុស្សប្រុសដែលមិនបង្ហោះរូបភាពគូស្នេហ៍គឺខ្លះចង់ឲ្យអ្នកផ្សេងមើលមកថាគេនៅទំនេរ ដើម្បីបើកឱកាសទាក់ទងស្រីថ្មីៗ។ បើសិនជាគេលេងបណ្ដាញសង្គមរាល់ថ្ងៃ និងបង្ហោះរូបភាពញឹកញាប់ តែបែរជាមិនធ្លាប់បង្ហោះពីអ្នក គឺគេអាចនឹងទាក់ទងស្រីៗលើសពីម្នាក់។ នៅពេលអ្នករករឿងចង់ឲ្យគេបង្ហោះ គេបែរជាយកលេសដោះសា។
៣. ខ្លាចអ្នកដទៃគេរិះគន់
ចំណុចនេះមានពីរយ៉ាង ទីមួយខ្លាចអ្នកដទៃរិះគន់គេដែលឆាប់បង្ហោះរូបភាពអ្នកទាំងដែលទើបតែទាក់ទងគ្នាបានមិនប៉ុន្មាន ហើយទី២គឺ ខ្លាចអ្នកផ្សេងថារសនិយមរបស់គេអន់ ព្រោះអ្នកមិនសូវស្អាត ជាដើម។ គេអាចនឹងគិតថាអ្នកមិនស្អាតគ្រប់គ្រាន់ឲ្យបង្អួតភ្នែកអ្នកដទៃ ឬគេគិតថាខ្លួនឯងសង្ហាជាងពេលឈរទន្ទឹមអ្នក ដូច្នេះហើយទើបគេមិនបង្ហោះរូបភាពនោះ៕
ប្រភព៖: thefab20s
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]