ក្រុង Barcelona, អេស៉្បាញ ថ្ងៃទី 14 កញ្ញា 2023៖ ក្រុមហ៊ុនហួវៃអឺរ៉ុបបានដាក់សម្ភោធលក់ជាផ្លូវការស្តេចsmartwatch HUAWEI WATCH Ultimate Gold Edition ធ្វើពីមាស 18K មានតម្លៃជាង 3000ដុល្លារ ជាមួយsmartwatch HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនផងដែរ។ មិនត្រឹមតែប៉ុនណ្ណោះ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។
HUAWEI WATCH Ultimate Gold Edition បង្កើតឡើងពេញដោយប្រណីតភាពរួមជាមួយគ្រឿងបង្គុំកម្រជាច្រើន និងបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖
· ខ្សែរនាឡិកាកណ្តាល និងរង្វង់នាឡិកាធ្វើពីមាសសុទ្ធ 18K
· ខ្សែរនាឡិកាចំហៀងធ្វើពី Titanium gold plating
· បូតុង (ក្បាលរុយ) ធ្វើពី 18K កាត់ដោយពេជ្រ
· រង្វង់ស៊ុម និងបាតនាឡិកាធ្វើពី Nanacrystal ceramic
· តួរនាឡិកាធ្វើពីលោហៈ Amorphous zirconium alloy
· កញ្ចក់នាឡិកាធ្វើពីកញ្ចក់ Sapphire ការពារសឹកឆ្កូតបានយ៉ាងល្អ
ក្រៅពីគ្រឿងបង្គុំកម្រដែលមានតម្លៃថ្លៃហើយ HUAWEI WATCH Ultimate Golden បំពាក់បច្ចេកវិទ្យទំនើបជំនាន់ចុងក្រោយដែលជាជំនួយការការងារ សុខភាព និងកីឡាដូចជា៖
· បច្ចេកវិទ្យាការពារជម្រាបទឹក 10ATM អាចហែលទឹកជម្រៅ 150ម៉ែត ទទួលស្គាលដោយស្តង់ដាអន្តរជាតិ ISO 22810
· សែនស័រវាស់ចង្វាក់បេះដូង, ECG, SpO2 sensor, Compass sensor, Barometer, ALS sensor, Temperature sensor, Water depth sensor
· L1/L5 dual-frequency GPS, GLONASS, Galileo, QZSS and BeiDou
· បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless) ប្រើ 14ថ្ងៃ
· មុខងារកីឡាជាង 100មុខ
· Bluetooth calling
ដោយការរចនាបង្កើតឡើងដោយវត្ថុធាតុដើមកម្រមានតម្លៃ ជាមួយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទាំងនេះបង្ហាញពីភាពលេចធ្លោរនៃកិត្យានុភាពដ៏អស្ចារ្យនៃស្តេចsmartwatch HUAWEI Watch Ultimate Gold Edition ។
HUAWEI Watch GT 4 Series ផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុងគឺបែប Fashion តែម្តង លើការឌីហ្សាញទាន់សម័យ ឆ្លាតវៃ សុខភាព ងាយស្រួលប្រើប្រាស់ និងទំនុកចិត្ត មានពីរទំហំ 46mm និង 41mm ហើយនាឡិកាទាំងពីរនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖
ចំណុចគោលទី 1 ៖ ការរចនាបែប Fashion និង Reliable
· ការរចនារូបរាងថ្មីបែប Fashion រួមបញ្ជូលការដីហ្សាញ Inspired ដោយនាឡិកាបែប Classic ដែលមានតម្លៃថ្លៃ
· មុខងារ Always on Display ជំនាន់ថ្មីភ្លឺជាងមុន 20% បង្កើនភាព Fashion គ្រប់ពេលវេលា នៅពេលដាក់ដៃចុះ
· មុខនាឡិកាអាចកែបាន (Customize Watch Face) ទៅតាមចំណង់ចំណូលចិត្តបាន ឬ កំណត់ទៅតាមរូបភាព Outfit ដែលអ្នកបានពាក់ (OOTD)
· អាចធ្វើការដោនឡូដ Watch Face បានជាង 250,000 មុខ
· តួនាឡិកាធ្វើពីលោហះធាតុធន់រឹងមាំ Stainless Steel 316L ធន់មិនខ្លាចសឹកឆ្កូត នឹងភ្លឺចែងចាំងគ្រប់ពេលបង្កើននៅភាពប្រណិតនឹង Fashion
· តួរកាត់ដោយប្រើបច្ចេកវិទ្យាកាត់ពេជ្រ NC Diamond Cutting
· បាតនាឡិកាធ្វើពី Ceramic ធន់នឹងការសឹកឆ្កូត
· កញ្ជក់នាឡិកាជាប្រភេទ Anti-Scratches Glass ធន់នឹងភាពសិកឬប៉ះទង្គិច
· ខ្សែរនាឡិកាមានច្រើនជម្រើសដូចជា ខែ្សរStainless steel ខ្សែរស្បែក ខ្សែរ Fluoroelastomer និងខ្សែរលីឡុង
· 5ATM ការពារជម្រៅទឹក 50ម៉ែតទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 22810:2010
· ធន់នឹងកម្តៅ 70°C ត្រជាក់ -40°C
· បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless)
ចំណុចគោលទី 2 ៖ Compatible (ប្រើប្រាស់ទូលំទូលាយទំាង iOS និង Android ប្រើបានសេរី)
· ភ្ជាប់ជាមួយស្មាតហ្វូនគ្រប់ប្រភេទ៖
· លើកនិយាយបានតាម App ល្បីៗ ដូចជា Telegram, Facebook Messenger, WhatsApp ឬ Instagram ជាដើម ។
· អាច Quick Rely នឹង ទទួលដំណឹងសារគ្រប់ពេលវេលា
· Bluetooth Call បានចម្ងាយឆ្ងាយរហូតដល់ 100ម៉ែត
· ថ្មកាន់បានជាង 2 សប្តាហ៍ (46mm)
ចំណុចគោលទី 3 ៖ Pro-Level Health Management (អ្នកជំនាញគ្រប់គ្រងសុខភាពសុខ និង មានភាពច្បាស់សុក្រិត)
· មុខងារតាមដានសុខភាពបេះដូង PPG ដំបូងគេ Pulse Wave Arrhythmia Analysis
· មុខងារវាស់ចង្វាក់បេះដូងជំនាន់ចុងក្រោយបង្អស់ HUAWEI TruSeen™ 5.5+
· មុខងារតាមដានស្រមុកដំបូងគេ នឹង ដំណេក HUAWEI TruSleep 3.0
· មុខងារតាមដានរដូវស្ត្រីបែបវិទ្យាសាស្ត្រ
· មុខងារ គ្រប់គ្រង Calories Management
· មុខាងរវាស់កម្រិតអ៊ុកសីសែនក្នុងឈាម Spo2
· មុខងារតាមដានភាពស្ត្រេស Stress Monitoring
· មុខងារវាស់កម្តៅជាដើម ..
ចំណុចគោលទី 4 ៖ មុខងារកីឡាឈានមុខគេ Sport Forward
· ការរចនាថ្មីជាមួយ Activity Rings នៅលើ Watch Face ជំនួយភាពងាយស្រួលក្នុងការបំពេញយក ចំនួនដុត Calorie បំពេញចំនួនម៉ោងនៃការហាត់ប្រាណឬធ្វើសកម្មភាពហាត់ប្រាណ
· មុខងារ GPS ជំនាន់ថ្មី “Sunflower” ចាប់យកទីតាំងខ្លាំងជាងមុន 30% (Dual-band five-system QZSS, GPS, GLONASS, Galileo, and Beidou, QZSS ) ធ្វើអោយការចាបើយកទីតាំងបានកាន់តែលឿនបំផុត ។
· មុខងារ Route Back និង Route Back Sharing មិនខ្លាចវង្វេងផ្លូវពេលធ្វើការឡើងភ្នំឬតំបន់ដែលយើងមិនស្គាល់ ហើយយើងអាចធ្វើការចែករំលែក នៃ Route ដែលបានធ្វើដំណើរទៅកាន់មិត្តភក្តិបានទៀតផង
· មុខងារ AI Running Coach ឬ Smart Workouts Coach ជំនួយដល់ការហាត់ប្រាណ
· មុខងារកីឡាជាង 100+ ប្រភេទ
· មានវគ្គបណ្តុះបណ្តាល Free ជាង 200+ វគ្គ
ដោយការឌីហ្សាញថ្មីទាំងស្រង់ The all-new HUAWEI WATCH GT 4 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើនាឡិកាឆ្លាតវៃ។ ហើយក្រុមហ៊ុនហួវៃប្រទេសកម្ពុជានឹងនាំចូល ស្តេចនាឡិកា HUAWEI WATCH Ultimate និង The all-new HUAWEI WATCH GT 4 Series មកទីផ្សារប្រកម្ពុជាក្នុងពេលឆាប់នេះផងដែរ។
សូមបញ្ជាក់ថា៖ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]