កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៨ ខែកញ្ញា ភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment បានធ្លាក់នៅតម្លៃទាបជាងមធ្យម ៧៨,០០០ វ៉ុន (៥៨.៩០ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន ដោយធ្លាក់ចុះ ១.៦៤ភាគរយ បើធៀបពីមុន។ ការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា មានការពាក់ព័ន្ធ ទៅនឹងពាក្យចចាមអារ៉ាមអំពីការអាចនឹងបរាជ័យ លើការចរចារបន្តកិច្ចសន្យារបស់ Lisa។
ពាក្យចចាមអារ៉ាមបានចាប់ផ្តើមផ្សព្វផ្សាយបន្ទាប់ពីព័ត៌មាននៅថ្ងៃទី ១៥ ខែកញ្ ញាអំពីភាពស្និទ្ធស្នាលរបស់ Lisa ជាមួយ Frédéric Arnault កូនប្រុសរបស់ប្រធាន LVMH និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ។ បន្តមកក៏មានពាក្យចចាមអារ៉ាមថា រវាង Lisa និង YG Entertainment គឺបរាជ័យក្នុងការពិភាក្សាលើការបន្តកុងត្រាថ្មី ដោយថានាងបានបដិសេធការផ្តល់ជូន ៣៧.៦ លានដុល្លារអាមេរិកពី YG ។ ដំណឹងនេះបានបង្កឱ្យមានការធ្លាក់ចុះ ២.៩ភាគរយ នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment បន្ថែមទៀត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក Nam Soo Lee អ្នកស្រាវជ្រាវនៅ Kiwoom Securities សង្កត់ធ្ងន់ថា ការព្រួយបារម្ភចម្បងគឺថាតើ BLACKPINK នឹងបន្តកិច្ចសន្យារបស់ពួកគេដែរឬទេ? ព្រោះតែកិច្ចសន្យារបស់ពួកគេ នៅតែស្រពិចស្រពិល ដដែល។
ទោះជាយ៉ាងណាក៏ដោយ លោកក៏ស្នើឱ្យផ្តោតលើ ភាពជោគជ័យនៃអាល់ប៊ុមទោលដូចជាសមាជិក Jisoo និងការរំពឹងទុកសម្រាប់ការពង្រីកក្រុមសិល្បករបន្ថែមទៀតជាមួយនឹងសកម្មភាពដូចជា TREASURE, Baby Monsters និងច្រើនទៀត ក្នុងទ្រនំយក្សមួយនេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]