កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ មានករណីហួសចិត្តមួយបានកើតឡើងនៅក្នុងកម្មវិធី New York Fashion Weekដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។ ករណីមួយនេះ គឺបង្កឡើងដោយបុរសម្នាក់ ដែលបានបន្លំខ្លួនធ្វើជាតារាបង្ហាញម៉ូតដើរលើឆាកដោយមិនមានអ្នកណាសង្ស័យនោះទេ។
ជាមួយគ្នានេះដែរ បុរសរូបនេះ បានពាក់ថង់ រូបរាងស្រដៀងនឹងអាវភ្លៀង ហើយស្លៀកខោត្រឹមជង្គង់ពណ៌ផ្កាឈូក និង មានពាក់ថង់រុំសក់ពេលងួតទឹក ដើរបង្ហាញម៉ូតយ៉ាងសង្ហា។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺ អ្នកដែលអង្គុយទស្សនានោះ នាំគ្នាទាញទូរស័ព្ទ ស្មានតែជាសម្លៀកបំពាក់ម៉ូដថ្មី ព្រោះតែបុរសនោះដើរទំនងពេក។
លុះត្រាតែដើរដល់ចុងឆាកហើយ ទើបមានសន្ដិសុខចេញមកចាប់ជនបន្លំខ្លួនរូបនេះចេញ ទើបបានធ្វើឲ្យអ្នកអង្គុយទស្សនាដឹងថា តាមពិតមិនមែនតារាបង្ហាញម៉ូតនោះទេ តែជាមនុស្សខិលខូចបន្លំចូលទៅ Prank សោះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ថា នៅលើឆាកបង្ហាញម៉ូត ទោះសម្លៀកបំពាក់បែបណាក៏អាចរាប់ថាជា Fashion បានដែរ៕
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]