កម្សាន្ត៖ ការដើរកម្សាន្តជាផ្នែកមួយអាចជួយកាត់បន្ថយភាពតានតឹងដល់មនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេងនោះទេ។ ជាពិសេស ការធ្វើដំណើរទៅកាន់រមណីយដ្ឋានណាមួយ មិនថាទៅទីជិតឬទីឆ្ងាយនោះទេ ភ្ញៀវទេសចរតែងតែរំពឹងទុកពីភាពសប្បាយរីករាយជានិច្ច។ មិនតែប៉ុណ្ណោះ កាលដែលបានទៅដើរលេង ជាផ្នែកធំមួយដ៏សំខាន់បំផុតសម្រាប់ជីវិត ក្រោយពេលហត់នឿយពីងារងារ ឬបំពេញការងាររួចរាល់ផងដែរ។
លើសពីនេះទៅទៀត មុននឹងមានដំណើរកម្សាន្ត គ្រប់អ្នកដំណើរទាំងអស់តែងតែមានគម្រោងទុកជាមុនយ៉ាងហោចណាស់ក៏មួយអាទិត្យ ឬមួយខែ ចំណែកអ្នកដំណើរខ្លះអាចនឹងនឹកឃើញភ្លាមទៅភ្លាមក៏មាន។ ម្យ៉ាងការដើរកម្សាន្តមិនត្រឹមតែទៅក្រៅប្រទេស ឬដើរលេងក្នុងស្រុកនោះទេ តែងតែត្រៀមនូវរបស់របស់របរប្រើប្រាស់មួយចំនួនដែលចាំបាច់ទៅជាមួយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មុននឹងមានដំណើរកម្សាន្តអ្នកដំណើរគួរត្រៀមរបស់ចាំបាច់ទាំងនេេះទៅជាមួយ ហើយរបស់ដែលចាំបាច់បំផុតនោះមានដូចខាងក្រោម៖
១៖ ថ្នាំពេទ្យ និងសម្ភារៈសង្គ្រោះបឋម
ពេលធ្វើដំណើរកម្សាន្ត កាលដែលបានត្រៀមថ្នាំពេទ្យ ជារឿងមួយសំខាន់បំផុត។ ក្រៅពីថ្នាំលេប ភ្ញៀវទេសចរក៏គួរយកនូវទឹកអាកុល បង់រំបួសការពារ ដើម្បីត្រៀមការពារទុកជាមុន។
២៖ លុយ និងកាតធនាគារ
មុននឹងធ្វើដំណើរ ត្រូវដកសាច់ប្រាក់សុទ្ធទុកនឹងខ្លួនជាមុន ដើម្បីជាភាពងាយស្រួលក្នុងការទិញរបស់របរ ឬរបស់ហូបចុកដែលត្រូវការ។ ម្យ៉ាងវិញទៀត អ្នកដំណើរក៏ត្រូវយកកាតធនាគាតាមខ្លួន ជៀសវាងពេលត្រូវការថវិកាច្រើនចាំបាច់បំផុត ក្នុងកំឡុងពេលធ្វើដំណើរ។
៣៖ ថតចម្លងលិខិតឆ្លងដែននិងឯកសារសំខាន់ៗរបស់អ្នក
កាលដែលអ្នកដំណើរ ត្រូវយកថតចម្លងលិខិតឆ្លងដែន ឬឯកសារសំខាន់ៗទៅតាមខ្លួន ដោយសារអ្នកដំណើរនីមួយៗមានច្រើនប្រភេទខុសៗពីគ្នា។ បើសិនជាអ្នកដំណើរណាម្នាក់មានបញ្ហាអ្វីមួយកើតឡើង ឯកសារទាំងនោះអាចជួយបញ្ជាក់ពីអត្តសញ្ញាណអ្នកដំណើរបាន និងជាភាពងាយស្រួលដល់អាជ្ញាធរក្នុងការធ្វើការផងដែរ បើចាំបាច់។
៤៖ សម្លៀកបំពាក់
ពិតណាស់ ការត្រៀមសម្លៀកបំពាក់ ជារឿងមួយសំខាន់បំផុត ដោយសារអ្នកដំណើរនីមួយៗ ពេលបានធ្វើដំណើរទៅកាន់រមណីយដ្ឋានណាមួយ តែងតែនិយមថតរូបលេង និងតែងខ្លួនស្អាតៗផងដែរ។
៥៖ ឡេកាពារកម្ដៅថ្ងៃ និងSkin Care
ឡេការពារកម្ដៅថ្ងៃ ក៏ជារឿងចាំបាច់មិនគួរភ្លេច ឬមើលរំលង ព្រោះឡេការពារកម្ដៅថ្ងៃអាចជួយរក្សាស្បែកមុខ និងដងខ្លួនឲ្យនៅស្អាតបានដដែល ក្រោយត្រលប់មកផ្ទះវិញ។
៦៖ អាហារសម្រន់
ជាការពិត អាហារសម្រន់ក៏ជាផ្នែកធំមួយផងដែរ ដោយសារអារហារសម្រន់អាចជួយទប់នូវភាពឃ្លានបានមួយគ្រា មុនពេលញ៉ាំបាយព្រឹក បាយថ្ងៃ និងបាយល្ងាច។
៧៖ ឆ្នាំងសាកទូរស័ព្ទ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]