យល់ដឹង៖ ផ្កាជារុក្ខជាតិលម្អមួយដ៏ស្រស់ស្អាត សម្រាប់ដាក់តាំងក្នុងបន្ទប់នានារបស់អ្នក ដើម្បីបង្កើនសោភ័ណភាព និងមើលទៅស្រស់ស្រាយនិងត្រជាក់ភ្នែក។
បើសិនអ្នកទើបតែទិញផ្កាស្រស់បំណងយកមកដាក់តាំងក្នុងផ្ទះ តែមិនទាន់ដឹងវិធីរក្សាទុកវាឲ្យនៅស្រស់បានយូរ អ្នកគួរតែសាកល្បងតាមវិធីសាស្ត្រទាំងអស់នេះ៖
១. កាត់ដើមរបស់វា
មុននឹងអ្នកយកផ្កាទៅដាក់ចូលទៅក្នុងថូទឹក អ្នកគួរតែយកកន្ត្រៃមកកាត់ដើមរបស់វាដើម្បីទុកឲ្យវានៅរស់បានយូរ ហើយអ្នកក៏អាចឆ្លៀតកាត់វាម្តងបន្តិចៗរៀងរាល់ពីរទៅបីថ្ងៃម្ដងដើម្បីឲ្យវានៅស្រស់ផងដែរ ជាពិសេសនៅពេលអ្នកប្ដូរទឹកក្នុងថូផ្កា។
២. កាត់ស្លឹកចោលខ្លះ
បើសិនអ្នករក្សាទុកបានយូរ អ្នកគួរតែកាត់ស្លឹកផ្កាលើសៗចេញមុនពេលដាក់វាទៅក្នុងថូ ព្រោះវាអាចជួយកាត់បន្ថយបាក់តេស៊ី និងជួយឲ្យទឹកស្អាត ហើយមិនធ្វើឲ្យធុំក្លិនស្អុយ។
៣. ជ្រើសរើសថូឲ្យសមនឹងបាច់ផ្កា
អ្នកត្រូវចេះជ្រើសរើសថូផ្កាឲ្យសមនឹងទំហំរបស់បាច់ផ្កា ព្រមទាំងចំនួនដើមដែលអ្នកកាត់ផ្កាដាក់ចូលព្រោះបើសិនជាមាត់ថូរាងតូចពេក ហើយផ្កាច្រើនដើម គឺអាចធ្វើឲ្យចង្អៀតនិងប៉ះពាល់ដល់ផ្កា។
៤. ប្ដូរទឹកក្នុងថូរៀងរាល់ពីរថ្ងៃម្ដង
ទឹកស្អាត និងគ្មានមេរោគកាន់តែជួយឲ្យផ្ការបស់អ្នកនៅស្រស់បានយូរ ដូច្នេះអ្នកត្រូវប្ដូរទឹកពីរថ្ងៃម្ដង ឬបីថ្ងៃម្ដង ហើយកុំភ្លេងលាងថូនោះឲ្យស្អាត ជាមួយទឹកស្អាត។
៥. បេះស្លឹកងាប់ៗឬត្របកផ្កាងាប់ៗចោល
កាលណាអ្នករក្សាទុកផ្ការាងយូរ វាជារឿងធម្មតាទេដែលតែងតែមានផ្កាខ្លះឬស្លឹកខ្លះក្លាយជាងាប់ ដូច្នេះអ្នកត្រូវបេះវាចេញពីដើម។
៦. ជ្រើសរើសទីតាំងដាក់ថូផ្កាឲ្យបានត្រឹមត្រូវ
ការដាក់ថូផ្កានៅទីតាំងត្រឹមត្រូវអាចជួយឲ្យជីវិតផ្ការបស់អ្នករស់បានយូរ គឺត្រូវរក្សាទុកនៅកន្លែងត្រជាក់ ដែលទទួលបានពន្លឺព្រះអាទិត្យដោយប្រយោល៕
ប្រភព៖: greenfreshflorals
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]