កម្សាន្ត៖ ប្រិយមិត្តមួយចំនួន ប្រហែលកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅលេងខេត្តសៀមរាបក្នុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ហើយជឿជាក់ថា អ្នកទាំងអស់គ្នាក៏ប្រហែលជាបានជ្រាបដែរថា នៅទីនោះ សម្បូរកន្លែងលេងនិងស្រស់ស្អាតច្រើនស្ទើរមិនអាចរៀបរាប់អស់។
ជាមួយគ្នានេះដែរ ត្បិតតែខេត្តសៀមរាបជាទិសដៅទេសចរណ៍ដ៏សំខាន់ក្នុងស្រុកពិតមែន ប៉ុន្តែខេត្តផ្សេងៗក៏មានរមណីដ្ឋាន និងកន្លែងកម្សាន្តច្រើនស្អាតៗដែរ តើមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យខេត្តសៀមរាប តែងតែមានភាពល្បីល្បាញ ហើយមានមនុស្សជាច្រើនចាប់អាម្មណ៍ ចង់ទៅលេងភ្លូកទឹកភ្លូកដីស្ទើរតែរៀងរាល់ឆ្នាំបែបនេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.មានការរៀបចំរចនាបទទីក្រុងបែបថ្មី
ដូចដែលគ្រប់គ្នាជ្រាបហើយថា ឆ្នាំ ២០២២ នេះ ក្រុងសៀមរាប បានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ស្អាតៗស្ទើរតែគ្រប់ទីកន្លែង ជាហេតុដែលធ្វើឲ្យគ្រប់គ្នាឃើញហើយចង់ទៅលេង។
២.សម្បូរកន្លែងដើរលេង
ក្រៅពីប្រាសាទអង្គរវត្ត ខេត្តមួយនេះពិតជាមិនខ្វះកន្លែងដើរលេង កន្លែងកម្សាន្ត ពោលគឺប្រសិនបើអ្នកទេសចរមានពេលទៅលេង ១សប្ដាហ៍ក៏ស្ទើរតែដើរមិនសព្វកន្លែងផង។
៣.កន្លែងលេងនីមួយៗស្អាតសម្បូរបែប
នៅខេត្តនេះ បើបានទៅលេងកន្លែងកម្សាន្តនីមួយៗ ពិតជាមិនខកបំណង ព្រោះតែនៅទីនេះសម្បូរទាំងភ្ញៀវជាតិ និងអន្តរជាតិ ដូច្នេះហើយទើបការរៀបចំសុទ្ធតែធ្វើឡើងយ៉ាងទាន់សម័យ។
៤.ជាខេត្តដែលមានទិសដៅទេសចរណ៍បែបប្រវត្តិសាស្រ្ត
ពិតណាស់ ខេត្តមួយនេះ សម្បូរប្រាសាទបុរាណស្ទើរតែរាប់មិនអស់ ដូច្នេះក៏ជាផ្នែកមួយដែលអាចទាក់ទាញអ្នកទេសចរឲ្យទៅកម្សាន្តបាន ហើយថែមទាំងអាចទៅទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរបានផងដែរ។
៥.ប្រជាជនក្នុងតំបន់មានការស្វាគមន៍យ៉ាងរាក់ទាក់
ការស្វាគមន៍ក៏ជាផ្នែកមួយដ៏សំខាន់បំផុតដែលអាចទាក់ទាញអ្នកទេសចរ។ ហើយអ្នកខេត្តសៀមរាបមួយចំនួន សុទ្ធតែគួរឲ្យចង់រាប់អាន សម្ដីពីរោះ ប្លែកត្រចៀកខុសពីអ្នកខេត្តផ្សេងៗ។
៦.ជ្រួលជ្រើមតាមគ្នា
ចំណុចនេះក៏ជាចំណែកមួយដែរ ព្រោះថា ដោយសារតែនៅទីនោះ ភាពទាក់ទាក់ច្រើន ដូច្នេះនៅពេលដែល មានអ្នកបានទៅលេងគឺតែងតែថតរូបស្អាតៗ ប្លែកភ្នែក បង្អួតដល់មិត្តភក្ដិពីម្នាក់ទៅម្នាក់ មិនថាតែតាមបណ្ដាញសង្គម និងនៅខាងក្រៅ ទើបធ្វើឲ្យពួកគេទាំងនោះ ជ្រួលច្របល់ចង់ទៅ ភ្លូកទឹកភ្លូកដីបែបនេះ។
រូបភាពពី៖ តោះទៅលេង សៀមរាប-Let's Go To Siem Reap
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]