យល់ដឹង៖ ជាទូទៅ អ្នកដែលចូលចិត្តមើលរឿងខ្មោច គឺខ្លាចខ្មោចណាស់ ប៉ុន្តែនៅតែចង់ទៅមើល ដោយសុខចិត្តយកដៃខ្ទប់មុខពេលវគ្គខ្មោចលង និងចូលចិត្តអារម្មណ៍ពេលដែលគេពញ្ញាក់ជាដើម។
![](https://s9.kh1.co/7c/7c49246c9995453b605e5bc56f007b0e511a17f4.png)
ការពិតទៅ អ្នកចិត្តវិទ្យាបានបង្ហើបថា មនុស្សយើងតែងតែចូលចិត្តមើលរឿងខ្មោច ក៏ដោយសារតែយើងចូលចិត្តអារម្មណ៍ពេលរាងកាយខ្លួនឯងបញ្ចេញសារធាតុអាដ្រេណាលីន ដែលរាងកាយត្រៀមរួចរាល់ក្នុងការប្រយុទ្ធ គឺហាក់ដូចជាយើងកំពុងជាតួអង្គនៅក្នុងរឿងកំពុងស្វះស្វែងរកវិធីដើម្បីគេចចេញពីការលងរបស់ខ្មោច។
![](https://s9.kh1.co/ce/ce288c00b0a1439a91ff9d1b73eb4044abac3c2a.png)
មិនត្រឹមតែប៉ុណ្ណឹង យើងក៏ចង់ចួបនឹងអារម្មណ៍មួយដែលខ្លួនឯងរហេរហន់ រកវិធីដើម្បីរស់បន្ត តាមសាច់រឿងដែលតួអង្គសម្ដែង ដោយសារតែនៅក្នុងជីវិតពិត យើងមិនធ្លាប់ចួបស្ថានការណ៍បែបនេះ។
![](https://s9.kh1.co/d1/d186a0d170c3f0faae433b399a1942fe42569fa4.png)
ម្យ៉ាងទៀត យើងចូលចិត្តមើលរឿងរន្ធត់បែបនេះក៏ដោយសារ យើងដឹងច្បាស់ថាហេតុការណ៍នេះមិនបានកើតឡើងលើខ្លួនឯងនៅក្នុងជីវិតពិតទេ តែយើងចង់ដឹងវិធីដើម្បីទប់ទល់នឹងការភ័យខ្លាចមួយនោះ បើសិនក្នុងករណីខ្លួនឯងធ្លាក់ក្នុងស្ថានភាពដូចតួអង្គ៕
![](https://s9.kh1.co/81/8189342114478a91259ea7029cf00a984a2ed941.png)
ប្រភព៖: movieweb
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]