ស្នេហា៖ ចំណងអាពាហ៍ពិពាហ៍រវាងគូស្នេហ៍នីមួយៗមិនមែនជាការបិទបញ្ចប់ឆាកជីវិតស្នេហានោះឡើយ តែត្រឹមជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ។ មនុស្សស្រីយើងប្រាថ្នាចង់បានបុរសជាស្វាមីដែលស្រលាញ់យើង ឲ្យតម្លៃយើង គោរពយើង ការពារមើលថែយើង និងជាពិសេសគឺ ស្មោះត្រង់ជាមួយយើង មានតែយើងម្នាក់ មិនលួចសៅគ្រីស្រីឯទៀត។

យ៉ាងណាមិញ យើងមិនអាចហាមឃាត់ចិត្តមនុស្សបានទេ បុរសខ្លះរៀបការហើយតែភ្នែកនៅតាមសម្លឹងចង់បាននារីផ្សេង ឬក៏ដល់ថ្នាក់មានចំណងផ្នែករាងកាយជាមួយនារីឯទៀត ដោយមិននឹកដល់ចិត្តរបស់ភរិយាសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង

តើហេតុអ្វីទៅបណ្ដាលឲ្យបុរសលួចទៅមានស្រីក្រៅ?

១. មិនសប្បាយចិត្ត ឬមិនទាន់ស្កប់ស្កល់

បុរសមួយចំនួនតូចលួចទៅមានស្រីខាងក្រៅ ព្រោះខ្លួនឯងចាប់ផ្ដើមមិនសប្បាយចិត្តនឹងចំណងអាពាហ៍ពិពាហ៍ ឬមិនទាន់ស្កប់ស្កល់នឹងទំនាក់ទំនងជាមួយភរិយា មិនថា ទំនាក់ទំនងផ្លូវកាយឬផ្លូវចិត្ត។ ការមានស្រីខាងក្រៅធ្វើឲ្យពួកគេបំពេញចំណង់របស់ខ្លួនបានយ៉ាងស្កប់ស្កល់។

២. មានអារម្មណ៍ថាភរិយាមិនស្រលាញ់និងកោតសរសើរខ្លួន

ជួនកាល អ្នកទាំងពីររៀបការជាមួយគ្នាយូរឆ្នាំ ហើយទាំងស្វាមីភរិយាចាប់ផ្ដើមមិនសូវយកចិត្តទុកដាក់ចំពោះគ្នា ឬឃ្លាតឆ្ងាយពីគ្នា ដូច្នេះហើយទើបគេងាកមករកការលួងលោមការលើកទឹកចិត្ត ការស្រលាញ់កោតសរសើរពីស្រីខាងក្រៅវិញ។

រូបភាពតំណាង

៣. ចិត្តមិនចង់ស្មោះត្រង់នឹងភរិយា

បើស្វាមីរបស់អ្នកជាប្រភេទបុរសចិត្តសាវ៉ារាយមាយម្ដងទៅនេះម្ដងទៅនោះ គឺក្រោយពេលរៀបការ គេអាចនឹងឆាប់ធុញទ្រាន់នឹងអ្នក រហូតឈានដល់ការទៅរកស្រីខាងក្រៅ ដោយសារតែអត្តចរិតពីកំណើតរបស់គេគឺជាមនុស្សបែបនេះ។ ពួកគេមិនចង់មានចំណង មិនចង់ធ្វើខ្លួនស្មោះស្ម័គ្រតែនារីម្នាក់ ពួកគេនៅចង់លេបខាយស្រីដទៃជាដើម។ ៤. ធុញទ្រាន់រៀបការជាមួយគ្នាយូរៗទៅក៏មានរឿងជាច្រើនត្រូវប្រឈមធ្វើឲ្យ ទំនាក់ទំនងផ្លូវកាយក៏ថយចុះធ្វើឲ្យគេធុញទ្រាន់ខ្លាំងណាស់។ ពួកគេចង់ត្រឡប់ទៅរកពេលដែលពួកគេដេញតាមស្រលាញ់នារីៗ ដែលពោរពេញដោយការរំភើបតែក៏មិនចង់លែងលះភរិយាដែរ ទើបបន្តលួចទាក់ទងស្រីផ្សេងខាងក្រោយខ្នងភរិយា។

រូបភាពតំណាង

៥. ដើម្បីបង្ហាញថាពួកគេនៅតែពេញនិយមសម្រាប់នារីៗ

បុរសខ្លះមានអាយុរាងចំណាស់ហើយ ប៉ុន្តែទាក់ទងនារីអាយុស្មើកូន នៅក្រោយខ្នងភរិយា ដែលនោះគឺមកពីគេចង់ដឹងថាខ្លួនឯងនៅពេញនិយម នៅទាក់ទាញសម្រាប់នារីៗដូចកាលនៅកំលោះទៀតដែរឬអត់។

៦. សងសឹក

នាករណីខ្លះ បុរសជាស្វាមីមានក្ដីខឹងសម្បានឹងភរិយានូវរឿងណាមួយ ហើយគិតថាបើគេមានស្រីខាងក្រៅ ភរិយាដឹងមុខជាឈឺចាប់គ្រាំចិត្ត ទើបប្រើវិធីនោះដើម្បីសងសឹក ឬក៏គេដឹងថាភរិយាខ្លួនលួចមានបុរសខាងក្រៅ ដូច្នេះគេក៏ប្រើប្រាស់វិធីនោះវាយបកទៅវិញដែរ។

៧. លេងបណ្ដាញសង្គមច្រើនពេក

ករណីខ្លះ មកពីបុរសម្នាក់នោះឃើញនារីៗស្រស់ស្អាតនៅលើបណ្ដាញសង្គមច្រើនពេក ទើបកើតចិត្តចង់បាននាងៗ មកកំដរអារម្មណ៍នៅខាងក្រោយខ្នងភរិយា ដោយព្យាយាមណាត់ចួបនាង ដែលគេហៅថា "Online Cheating"

រូបភាពតំណាង

៨. មានឱកាស បុរសខ្លះធ្វើដំណើរទៅស្រុកក្រៅ ឬខេត្តនានាញឹកញាប់ ទើបគិតថាពេលខ្លួនឯងចាកឆ្ងាយពីផ្ទះគឺគួរតែមាននារីៗមកកំដរ ដើម្បីបំបាត់ភាពឯកា ឬក៏រកនារីមកពីខាងក្រៅដោយសារភរិយាជាប់បំពេញការងារផ្លូវឆ្ងាយជាដើម៕

ប្រភព៖: verywellmind

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]