បរទេស៖ ថ្មីៗនេះ យោងតាមប្រភពពី TMZ បានឲ្យដឹងថា តារាចម្រៀងស្រី Ariana Grande និងស្វាមី Dalton Gomez បានដាក់ពាក្យលែងលះជាផ្លូវការនៅតុលាការហើយ។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានលើកឡើងពី ហេតុផលសម្រាប់ការសម្រេចចិត្តលែងលះនេះគឺដោយសារតែ ភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។ ខណៈខាងស្វាមីរបស់នាង លោក Dalton Gomez ក៏បានដាក់ពាក្យភ្លាមៗបន្ទាប់ពីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាម ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា គូស្វាមីភរិយាអ្នកទាំងពីរ ក៏បានដោះស្រាយបញ្ហាទ្រព្យសម្បត្តិមុនពេលដាក់ញត្តិនៅតុលាការ ផងដែរ។ ជាពិសេស Ariana Grande ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអតីតស្វាមីរបស់នាង នូវប្រាក់មួយចំនួនមុនពេលចែកផ្លូវគ្នា ខណៈការដោះស្រាយបញ្ហាទ្រព្យសម្បត្តិអាចជួយឱ្យដំណើរការលែងលះ ត្រូវបានបញ្ចប់លឿនជាងមុន។
គួររំឮកផងដែរថា លោក Dalton Gomez បានស្នើសុំរៀបការទៅ Ariana Grande កាលពីខែធ្នូ ឆ្នាំ ២០២០ បន្ទាប់មកអ្នកទាំងពីរ ក៏បានរៀបការដោយស្ងប់ស្ងាត់ នៅក្នុងខែឧសភា ឆ្នាំ ២០២១ នៅឯផ្ទះឯកជនរបស់តារាចម្រៀងស្រី Ariana ក្នុងរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]