បរទេស៖ នៅថ្ងៃទី ១៨ ខែកញ្ញា តារាបាល់ទាត់ Son Heung Min និងតារាសម្តែង Jeon Ji Hyun បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត Burberry ដែលធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលរូបថតរបស់អ្នកទាំងពីរត្រូវបានគេបង្ហោះលើ Instagram ផ្លូវការរបស់ទស្សនាវដ្ដីម៉ូដ «W Korea»។
នៅក្នុងជាច្រើនបានចែកចាយលើអ៉ីនធឺណែត Jeon Ji Hyun បានបង្ហាញខ្លួនដោយពាក់អាវកក្អម ពណ៌ស បង្ហាញពីភាពស្រស់ស្អាតល្អឥតខ្ចោះរបស់នាង ជាមួយនឹងសក់វែងទម្លាក់ពុះកណ្តាល ខណៈ Son Heung Min ពាក់អាវពណ៌ខ្មៅដែលមាន ក្រឡាឆ្នូតៗ បញ្ចេញភាពឡូយឆាយ ស្រស់សង្ហាដែលលោកមានស្រាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍ខ្លាំង ដែលមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត បានកត់សម្គាល់នោះ ថាអ្នកទាំងពីរ មានគម្លាតអាយុ ខុសគ្នា ដល់ទៅ១០ ដែល តារាបាល់ទាត់ Son Heung Min មានអាយុ ៣១ឆ្នាំ ចំណែកតារាសម្តែង Jeon Ji Hyun មានអាយុ ៤១ តែពួកគេបែរអង្គុយក្បែរគ្នាបែបនេះ មើលមិនដឹងថាអាយុខុសគ្នាច្រើន ដ៏ម្លឹងតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]