សង្គម៖ កាលពីថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានលើកគំរោងហាមលែងអោយចិញ្ចឹមឆ្កែពូជ American Bully Dog ឬ American XL ទៀតចាប់ពីចុងឆ្នាំ ២០២៣ នេះទៅ។ មូលហេតុនោះ គឺដោយសារតែឆ្កែប្រភេទនេះ បានខាំមនុស្សបណ្ដាលឲ្យស្លាប់ចំនួន៥នាក់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះដែរ ចំពោះប្រិយមិត្តដែលចិញ្ចឹមឆ្កែពូជបរទេសច្បាស់ជាស្គាល់ឆ្កែប្រភេទ American bully dog ដែលវាមានសាច់ដុំមាំ មានកម្ពស់ទាប រោមខ្លីរលោង ហើយវាអាចមានទម្ងន់ដល់ទៅ៦០គីឡូក្រាម។ ជាពិសេស វាជាឆ្កែដែលត្រូវបានគេស្គាល់ថា វាមានកម្លាំងខ្លាំង ឬកាច ដែលត្រូវការម្ចាស់ហ្វឹកហាត់យ៉ាងប្រុងប្រយ័ត្ន។
ជុំវិញករណីដែលឆ្កែប្រភេទនេះ បានខាំធ្វើឲ្យមនុស្សបាត់បង់ជីវិតដល់ទៅ៥នាក់ក្នុងរយៈពេល២ឆ្នាំនេះ បានធ្វើឲ្យប្រជាជននៅអង់គ្លេសមានការព្រួយបារម្ភ ដែលម្ចាស់ឆ្កែមិនអាចចិញ្ចឹមឆ្កែប្រភេទនេះបានទៀតនោះទេ ព្រោះវាមានគ្រោះថ្នាក់គម្រាមគំហែងដល់ជីវិតមនុស្ស៕
ប្រភព៖ Kanharith Khieu
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]