សង្គម៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាទូទាំងប្រទេសសម្ដែងនូវ​អារម្មណ៍មោទកភាពចំពោះជាតិ  ក្នុងពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ប្រជាជនកម្ពុជា បង្ហាញនូវអារម្មណ៍មោទកភាពចំពោះដូនតាខ្មែរ ដែលបានខិតខំបន្សល់ទុកនូវទ្រព្យសម្បត្តិដែលមិនចេះសាបសូន្រនេះ ដល់កូនចៅជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះបានប្រារព្ធឡើង ដោយគោរពយ៉ាងខ្ចប់ខ្ជូនតាមបែបព្រះពុទ្ធសាសនា ពោលគឺនិមន្តព្រះសង្ឃទូងស្គរ ដើម្បីរម្លឹកគុណដល់ដូនតាខ្មែរ។

គួរបញ្ជាក់ឡើងវិញថា រមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពសម្រេចជាឯកចឆ័ន្ទ ចុះបញ្ជីបេកតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ២ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃអនុសញ្ញាឆ្នាំ១៩៧២។

ប្រភព៖​ ក្រសួងព័ត៌មាន

សូមទស្សនារូបភាពដូចខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]