យល់ដឹង៖ រន្ទះពិតជាអាចឆក់យកជីវិតរបស់មនុស្សក្នុងមួយប៉ប្រិចភ្នែក ជាពិសេសនៅពេលភ្លៀងខ្លាំងហើយមនុស្សយើងមានកង្វះការប្រុងប្រយ័ត្ន។ ដូច្នេះនៅពេលមានភ្លៀងធំ លាយឡំជាមួយផ្គររន្ទះនារដូវរវស្សារនេះ អ្នកគួរតែដឹងពីរបៀបការពារខ្លួនពេលមានផ្គរលាន់និងរន្ទះខ្លាំង។

១. ចៀសឆ្ងាយពីកន្លែងមានទឹក
ទោះបីជាអ្នកកំពុងនៅក្នុងផ្ទះពេលភ្លៀងក៏ដោយ ហាមដាច់ខាតមិនត្រូវទៅបន្ទប់ទឹក ងូតទឹក ឬលាងដៃ លាងចាន បោកសំលៀកបំពាក់នោះឡើយ ព្រោះការប៉ះពាល់ជាមួយទឹកអំឡុងពេលមានភ្លៀងរន្ទះ គឺរន្ទះនោះអាចធ្វើដំណើរចូលតាមប្រព័ន្ធទឹកនេះឯង។
២. កុំប៉ះឧបករណ៍អេឡូកត្រូនិកគ្រប់ប្រភេទ
មិនថាទូរស័ព្ទដៃ កំព្យូទ័រ ទូរទស្សន៍ វិទ្យុ ឬគ្រឿងអេឡិកត្រូនិកផ្សេងៗទេ ហាមអ្នកប៉ះពាល់វាដាច់ខាត ដោយសារតែរន្ទះអាចឆ្លងតាមឧបករណ៍អស់ទាំងនេះហើយ។ អ្នកក៏មិនត្រូវនៅជិតរបស់ដែលធ្វើពីដែកនោះដែរ។

៣. កុំនៅក្បែរមាត់បង្អួច ទ្វារ ជើងសសរ ឬស៊ីម៉ង់ត៍
ហាមដាច់ខាតមិនត្រូវអើតតាមបង្អួច ឈរក្បែរទ្វារ ក្បែរជើងសសរ និងដាច់ខាតមិនត្រូវដេកនៅលើឥដ្ឋដែលធ្វើពីស៊ីម៉ង់ត៍នោះឡើយ។ ៤. បើសិនអ្នកនៅខាងក្រៅ ប្រញាប់រកកន្លែងជ្រក បើសិនអ្នកនៅខាងក្រៅ ឬនៅលើភ្នំជាដើម សូមប្រញាប់ចុះពីភ្នំ ដើម្បីរកកន្លែងជ្រកតែមិនត្រូវជ្រកក្រោមដើមឈើ ថ្ម នោះឡើយ។
៥. កាយវិការ
បើសិនជាកន្លែងអ្នកមានរន្ទះខ្លាំងហើយអ្នកចង់ពួន មិនត្រូវដេករាបនៅលើឥដ្ឋនោះឡើយ តែត្រូវអង្គុយចោងហោងឲ្យដូចកូនបាល់ ដោយឱនក្បាលចុះហើយយកដៃខ្ទប់ត្រចៀក។

៦. កុំជិះកង់ឬម៉ូតូ ឬប្រើប្រាស់យានជំនិះគ្រប់ប្រភេទ
នៅពេលភ្លៀងលាយឡំរន្ទះខ្លាំង អ្នកមិនគួរជិះម៉ូតូ ឬប្រើប្រាស់យានជំនិះគ្រប់ប្រភេទនោះឡើយ ព្រោះយានជំនិះទាំងអស់នោះសុទ្ធតែធ្វើពីដេក។ សូមចុះពីលើម៉ូតូ ឬយានជំនិះរបស់ខ្លួនហើយរកកន្លែបសុវត្ថិភាពដើម្បីជ្រកភ្លៀង។ ៧. កុំឈរក្បែរកន្លែងខ្ពស់ ទីខ្ពស់ដូចជាអគារខ្ពស់ អង់តែន ឬដើមឈើខ្ពស់ៗជាដើមមិនស័ក្តសមឲ្យអ្នកជ្រកនោះឡើយ។

៨. កុំនៅទីវាល
កន្លែងណាក៏ដោយដែលជាទីវាល មិនថាសួនច្បារ ទីលានទាត់បាល់ កន្លែងក្មេងលេង មាត់ឆ្នេរ... ជាដើមគឺមិនគួរឲ្យអ្នកជ្រកនោះឡើយ។ សូមធ្វើការជម្លៀសខ្លួនចេញពីត្រង់នោះជាបន្ទាន់៕

ប្រភព៖: cdc
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]