កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ Lisa Manoban ដែលជាតារាចម្រៀងស្រី សញ្ជាតិថៃ ស្ថិតនៅក្នុងក្រុមតារាចម្រៀង Kpop កូរ៉េ Blackpink មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក ដែលថ្មីៗនេះ អ្នកគាំទ្របានចាប់អារម្មណ៍ទៅលើវីដេអូមួយរបស់ Lisa ដែលពួកគេទើបតែរកឃើញ។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនោះ គេបានឃើញ តារាចម្រៀងរូបនេះ សម្ដែងនៅក្នុងរឿងភាគថៃមួយ ដែលពេលនោះ នាងត្រឹមតែជាក្មេងស្រីម្នាក់ ដែលមានអាយុប្រហាក់ប្រហែលជា៩ទៅ១០ឆ្នាំប៉ុណ្ណោះ។ ជាពិសេស នៅក្នុងខ្សែភាពយន្ដភាគនោះ Lisa ក៏បានសម្ដែងជាអ្នករាំនៅក្នុងក្រុមមួយផងដែរ។

 Lisa 

លើសពីនោះ អ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរអាយដលខ្លួនថា មានដុងតាំងពីក្មេង មិនត្រឹមតែពូកែរាំនោះទេ Lisa ក៏ធ្លាប់សម្ដែងរឿងភាគកាលពីនៅកុមារភាពទៀតផង។ ងាកមកបច្ចុប្បន្នវិញ តារាស្រីរូបនេះ មិនដែលសម្ដែងនៅក្នុងរឿងភាគណានោះទេ ក៏ព្រោះតែនាងរវល់ជាមួយនឹងសិល្បៈតន្ត្រី តែទោះបីជាយ៉ាងណាក៏ហ្វេននៅតែសង្ឃឹមនឹងបានឃើញនាងសម្ដែងនៅក្នុងរឿងភាគណាមួយនាពេលអនាគត់៕

 Lisa 

ប្រភព៖ LiLi NiNi

@blackpink_lisa_jennin_r1 មានដុងសិល្បៈតាំងពីនៅតូច👍#LISA #JENLISA #BLACKPINK #BLINK #tiktok #fypシ ♬ សំឡេងដើម - LiLi NiNi💛🐣🐻
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]