កម្សាន្ត៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ទៅលើរូបភាពថ្មីនៅលើបណ្ដាញសង្គម ពីតារាសម្ដែងប្រុស លោក Mike Angelo ដែលបានបង្ហាញខ្លួនជាមួយនឹងតារាប្រុស លោក Mario Maurer

ក្នុងនោះដែរ តារា​ប្រុស​ Mike Angelo បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ Mario Maurer នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​ ដែលភ្លាមៗនោះ រូបភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបចិត្តជាខ្លាំង ព្រោះអ្នកទាំងពីរគឺជាតារាប្រុសដ៏ល្បីនៅក្នុងវិស័យសិល្បៈកម្សាន្តថៃ​ ព្រមជាមួយនឹងភាពស្រស់សង្ហាគួរឲជាទីពេញចិត្តពីទស្សនិកជន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពនេះ ក៏ត្រូវបានគេដឹងថា តារាប្រុស Mike និង Mario បានជួបគ្នាដោយចៃដន្យនៅឯទីកន្លែងប្រណាំង ក្នុងប្រទេសសិង្ហបុរី។ មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាពួកគេទាំងពីរ បានស្លៀកសម្លៀកបំពាក់បែបសាមញ្ញក៏ដោយ ប៉ុន្តែតារាប្រុសទាំងពីររូបនេះ នៅតែបញ្ចេញនូវរូបរាងសង្ហា ឈរក្បែរគ្នាបង្ហាញ ពីភាពទាក់ទាញយ៉ាងខ្លាំង។ ហើយនេះក៏ជា ពេលវេលាដ៏កម្រមួយ របស់អ្នកទាំងពីរ ដែលបានបង្ហាញខ្លួនរួមគ្នា ក្នុងរូបភាពដែលអាចទទួលបានការពេញចិត្ត ការចុចបេះដូងជាច្រើន ពីអ្នកលេងអ៊ីនធឺណិត ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Mike Angelo 
Mike Angelo 
Mike Angelo 
Mario
Mario
Mario
Mike និង Mario
Mike និង Mario

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]