ភ្នំពេញ៖ ថ្មីៗនេះ មានករណីមួយគួរឲ្យរន្ធត់បានកើតឡើង ដោយ លោក អធិការរងខណ្ឌព្រែកព្នៅម្នាក់ បានធ្លាក់ពីលើអាគារ The Skyline ជាន់ទី៣៧ បែកសាកសពខ្ទេច។ ជុំវិញករណីនេះផងដែរ គេបានសង្ស័យថា អធិការរងរូបនេះ បានរត់គេចពីកម្លាំងសមត្ថកិច្ច ខណៈខ្លួនកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន។
ជាមួយគ្នានេះដែរ អធិការរងខណ្ឌព្រែកព្នៅម្នាក់នេះ ត្រូវគេសង្ស័យថាកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់មួយជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ទន្ទឹមនឹងនោះ សមត្ថកិច្ចចុះបង្ក្រាបរហូតទៅដល់ជនរងគ្រោះ ដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗ៕
ប្រភព៖ Vanna Tha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]