ថៃ៖ ប្រទេស បានទទួលស្វាគមន៍ ភ្ញៀវទេសចរបរទេសចំនួន ១៩ លាននាក់គិតត្រឹមពីខែមករាដល់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំនេះដោយបង្កើតប្រាក់ចំណូលចំនួន ៧៩៥ ពាន់លានបាត (ប្រហែល ២២.២៦ ពាន់លានដុល្លារ) នេះបើតាមការចេញផ្សាយព័ត៌មាននៅក្នុងស្រុក។

តាមប្រភពដដែលបាន បន្តទៀតថា ក្រសួងទេសចរណ៍ និងកីឡា បានជឿជាក់យ៉ាងមោះមុតថា ស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃហាក់បីដូចជា មានភាពប្រសើរឡើង ហើយការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ការមកដល់របស់ជនជាតិចិននឹងជំរុញវិស័យនេះបន្ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ហើយរដ្ឋាភិបាលមានគោលបំណងចង់ឃើញការមកដល់ភ្ញៀវទេសចរណ៍ ចំនួន ២៨លាននាក់នៅឆ្នាំនេះ ដោយផ្តោតលើការទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថ្មី Srettha Thavisin នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតផងដែរ៕

ប្រភព៖ thailand-business-news.

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]