យល់ដឹង៖ ផ្លែឈើមានជីវជាតិច្រើនណាស់ និងគួរតែត្រូវទទួលទានជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសុខភាពរាងកាយយើងឲ្យបានល្អ។ ការទទួលទានផ្លែឈើមិនបណ្ដាលឲ្យឡើងទម្ងន់ទេ បើសិនជាទទួលទានក្នុងបរិមាណមួយសមរម្យ ប៉ុន្តែផ្លែឈើទាំងប៉ុន្មានមុខនេះ អាចធ្វើឲ្យអ្នកឡើងទម្ងន់បើសិនទទួលទានវាក្នុងបរិមាណច្រើន៖

១. ផ្លែប័រ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្លែប័រឬ អាវ៉ូខាដូ មានជាតិកាឡូរីច្រើនដែលមិនស័ក្តសមសម្រាប់អ្នកចង់សម្រកទម្ងន់នោះឡើយ ដោយសារចំនួន១០០ក្រាមនៃផ្លែឈើនេះមាន ១៦០កាឡូរីឯណោះ។

រូបភាពតំណាង

២. សាច់ដូង

ទឹកមានសារៈសំខាន់ចំពោះសុខភាព ប៉ុន្តែការទទួលទានសាច់ដូងអាចធ្វើឲ្យអ្នកឡើងទម្ងន់បើសិនជាទទួលទានក្នុងបរិមាណច្រើន។

រូបភាពតំណាង

៣. ផ្លែឈើក្រៀម

ផ្លែឈើក្រៀម ដូចជា ទំពាំងបាយជូរក្រៀម ព្រូនក្រៀម គឺមានកាឡូរីខ្ពស់ ហើយ១ក្រាមនៃពពួកផ្លែឈើក្រៀមអស់ទាំងនេះ មានកាឡូរីខ្ពស់ជាងទំពាំងបាយជូរទៅទៀត។

រូបភាពតំណាង

៤. ផ្លែចេក

បើសិនទទួលទានក្នុងបរិមាណច្រើនពេក ផ្លែចេកអាចធ្វើឲ្យអ្នកឡើងទម្ងន់វិញ គឺអ្នកមិនគួរទទួលទានលើសពី២ផ្លែក្នុងមួយថ្ងៃនោះឡើយ ដោយសារចេកមួយផ្លែមានកាឡូរីដល់ទៅ១៥០ ដែលស្មើនឹង៣៧.៥ នៃ Carbs ទៅហើយ។

រូបភាពតំណាង

៥. ផ្លែស្វាយ

ផ្លែស្វាយ មិនគួរទទួលទានក្នុងបរិមាណច្រើនទេ ព្រោះមានជាតិកាឡូរីខ្ពស់៕  

រូបភាពតំណាង

ប្រភព៖: ndtv

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]