កូរ៉េខាងត្បូង៖ ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ បានផ្តិតយករូបភាពជាច្រើន របស់តារាសម្ដែង លោក Song Joong Ki នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ខណៈដែលតារា​ប្រុស​រូប​នេះ​ បាន​ត្រឡប់​មក​ប្រទេស​កូរ៉េ​វិញ ​បន្ទាប់​ពី​ រស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលីរយៈពេល ៧ ខែ។ 

ក្នុងនោះដែរ គេបានមើលឃើញថា នៅក្នុងអំឡុងពេលនៃការត្រឡប់មកវិញលើកនេះ លោក Song Joong Ki បានមកជាមួយនឹងសត្វចិញ្ចឹមរបស់ភរិយាខ្លួន ហើយខាង​ភរិយាវិញ ​រួមទាំង​កូន​ប្រុស​ទើប​នឹង​កើត ​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ក្រោម​ការ​មើល​ថែ​ពី​ឪពុក​ម្ដាយ​បង្កើត​របស់​ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទន្ទឹមនឹងការបង្ហាញ​ខ្លួន​នៅ​អាកាសយានដ្ឋានម្ដងនេះ របស់ លោក Song Joong Ki បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ​ជាមួយ​នឹង​សម្លៀក​បំពាក់​ដ៏​សាមញ្ញ​ លេងស្ទាយ៍ពាក់មួក រក្សាបាននូវភាពស្រស់សង្ហាមិនផ្លាស់ប្ដូរ ខណៈខាងប្រព័ន្ធផ្សព្វផ្សាយក៏បានយកចិត្តទុកដាក់ ជាពិសេស យ៉ាងលម្អិត ទៅលើចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើដៃរបស់ លោក Song Joong Ki ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]