ចិន៖ ថ្មីៗនេះ តារាសម្តែងស្រី Carman Lee ទទួលបានការសរសើរជាច្រើន ចំពោះសម្រស់របស់នាង នៅពេលដែលនាងបង្ហាញខ្លួននៅព្រលានយន្តហោះ ជាមួយនឹងស្ទីលម៉ូដសម្លៀកបំពាក់បែបនារីក្នុងវ័យ ២០ ឆ្នាំ។
តាមរយៈរូបភាពដែលបានបង្ហាញឡើងនោះ តារាសម្ដែងជើងចាស់ Carman Lee បានពាក់អាវយឺតពណ៌ប្រផេះ លេងស្ទាយ៍សក់ត្រង់ បង្ហាញពីរូបរាងស្លីមតូចច្រឡឹង ធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ និងប្រៀបប្រដូចទៅនឹងតួអង្គ ដែលនាងបានសម្ដែង កាលពី ៣០ ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ខណៈស្ថិតក្នុងវ័យខ្ទង់ជាង ៥០ឆ្នាំនេះ តារាសម្ដែង Carman Lee នៅតែរក្សាបាននូវភាពទន់ភ្លន់ និងស្រស់ស្អាតរបស់ខ្លួន ស្របពេលដែលស្នាមជ្រួ.ញតិចតួច តែប៉ុណ្ណោះ ដែលអាចធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ត និងសរសើរមិនដាច់ពីមាត់ជាមួយនឹងការរក្សាសម្រស់របស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]