កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម TikTok មានការចាប់អារម្មណ៍ជាខ្លាំងទៅលើតារាចម្រៀងប្រុស Justin Bieber ដែលលោកបានឡើងច្រៀងទាំងស្រវឹងត្រដាបត្រដួស។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ ទោះបីលោកស្រវឹងឈរមិនត្រង់យ៉ាងណាក៏ដោយ ក៏លោកនៅតែច្រៀងបានយ៉ាងពីរោះដែរ។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅក្នុងវីដេអូនោះបានបង្ហាញឲ្យឃើញថា Justin បានច្រៀងបទ Stay ដែលជាចម្រៀងរួមគ្នានឹងតារាប្រុសម្នាក់ទៀតគឺ The Kid LAROI នៅលើឆាកតន្ត្រីតូចមួយ។ ទន្ទឹមនឹងនោះ តារាចម្រៀងរូបនេះ ហាក់មិនខ្វល់នឹងភ្នែកមហាជនដែលកាន់កាមេរ៉ាថតសកម្មភាពខ្លួនបែបនេះឡើយ។

Justin Bieber

ក្រឡេកទៅមើល LAROI វិញ លោកហាក់មិនបានស្រវឹងនោះទេ ខ្លួនអង្គុយច្រៀងធម្មតា ដែលធ្វើឲ្យហ្វេនសរសើរ LAROI ទៀតនោះ គឺទោះ Justin ឡើងមកច្រៀងទាំងខ្លួនទន់យ៉ាងណា ក៏គេនៅតែបន្ដច្រៀងជាមួយទាំងស្នាមញញឹម បន្ដទុកឲ្យ Justin ច្រៀងតាមបេះដូង។

Justin Bieber

លើសពីនោះ អ្នកគាំទ្រតាមបណ្ដាញអ៉ិនធើណែត បាននិយាយដូចៗគ្នាថា ពួកគេចូលចិត្តបទ Stay Version ស្រវឹងនេះជាង ព្រោះ Justin ច្រៀងខុសពីបទដើម ដោយច្រៀងកែប៉ារូលខ្លះៗ ខុសទំនុកដើមខ្លះៗ ហើយលោកច្រៀងហាក់មានមនោសញ្ចេតនាខ្លាំងទៀត៕

Justin Bieber

ប្រភព៖ jjbieber

@jjbieber_ Stay #justinbieber #justinbieberfan #justinbiebertiktok #belieber #belieberforeverrr #stay #stayjustinbieber #foryou #fly #fyp ♬ som original - jjbieberarmy
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]