ភ្នំពេញ៖ កិច្ចសហការរវាងផ្សារទំនើប CENTRAL និងមន្ទីពេទ្យ BUMRUNGRAD ក្នុងការផ្តល់បទពិសោធថ្មីនៃការថែទាំសុខភាព និងការទិញទំនិញដ៏អស្ចារ្យនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍សុខុមាលភាព សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលបានជាវកញ្ចប់ពិនិត្យសុខភាពដូចជា Comprehensive Vitality Program ពីមន្ទីរពេទ្យ BUMRUNGRAD និង Micronutrients ពីមជ្ឈមណ្ឌលសុខភាព VitalLife Wellness។ អតិថិជននឹងទទួលបានសេវាកម្មដ៏ពិសេស រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតពីផ្សារទំនើប CHIDLOM CENTRAL EMBASSY។ ប្រូម៉ូសិនពិសេសនេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរពេទ្យ BUMRUNGRAD បានសហការជាមួយផ្សារទំនើប CENTRAL EMBASSY និង CENTRAL CHIDLOM ដើម្បីផ្ដល់នូវបទពិសោធថ្មី និងងាយស្រួលសម្រាប់អតិថិជនកម្ពុជាក្នុងការដើរទិញទំនិញ ខណៈពេលដែលកំពុងទទួលសេវាកម្មថែទាំសុខភាពនៅមន្ទីរពេទ្យ។ អតិថិជននឹងមានអ្នកជំនួយការផ្ទាល់ខ្លួនមួយរូបក្នុងការជូន និងជួយយួរទំនិញ ព្រមទាំងផ្ដល់នូវព័ត៌មានផ្សេងៗក្នុងអំឡុងពេលស្នាក់នៅ។ កញ្ចប់សេវាកម្មនេះពិតជាពិសេសមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីផ្ដល់ជូនអតិថិជននូវអារម្មណ៍ដ៏កក់ក្ដៅដែលមិនអាចបំភ្លេចបាន។
កញ្ញា Porntiwa Santipornvit នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រៅ និងក្នុងស្រុកនៃមន្ទីរពេទ្យ BUMRUNGRAD បានលើកឡើងថា “ក្រៅពីរក្សានូវស្ដង់ដា គុណភាពខ្ពស់ និងសុវត្ថិភាពនៃវេជ្ជសាស្ដ្រ លំដាប់ពិភពលោកក្នុងការថែទាំអ្នកជំងឺ មន្ទីរពេទ្យ BUMRUNGRAD បានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍស្ថាប័នលើគ្រប់វិស័យ ដោយផ្ដោតលើវិធីសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺលើគ្រប់ជំហាននៃប្រតិបត្តិការរបស់យើង ដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យដល់អ្នកជំងឺដែលមកទទួលសេវាកម្មនៅក្នុងមន្ទីរពេទ្យ BUMRUNGRAD របស់ពួកយើង។ តាមរយៈកិច្ចសហការជាមួយផ្សារទំនើប CENTRAL យើងផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានដល់អតិថិជនកម្ពុជា ព្រោះក្រៅពីស្វែងរកសេវាកម្មថែទាំសុខភាពដ៏ល្អបំផុត អតិថិជនរបស់យើងក៏មានបំណងចង់ដើរកម្សាន្ដ ឬចំណាយពេលវេលាល្អៗជាមួយគ្រួសារផងដែរ។ ដូច្នេះហើយបានជាមន្ទីរពេទ្យ BUMRUNGRAD របស់ពួកយើងបានបង្កើតនូវយុទ្ធសាស្រ្តថ្មីមួយ ដោយមិនកំណត់លើការថែទាំសុខភាពតែមួយមុខប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវបទពិសោធដ៏ល្អបំផុតដល់អ្នកជំងឺ ដែលជាចំណុចដ៏ពិសេសក្នុងការធ្វើឱ្យពួកគាត់មានអារម្មណ៍ពេញចិត្តជាមួយនឹងសេវាកម្មនេះ និងលើកកម្ពស់វិស័យទេសចរណ៍សុខុមាលភាពក្នុងស្រុកផងដែរ។”
កញ្ញា Rvisra Chirathivat ប្រធានផ្នែកទីផ្សារនៃផ្សារទំនើប CENTRAL ក្រោមការគ្រប់គ្រងរបស់ CENTRAL RETAIL បានលើកឡើងថា “ទេសចរណ៍សុខុមាលភាព ដែលពិភពលោកកំពុងកើនការពេញនិយមយ៉ាងពេញទំហឹងនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនទាំងផ្នែកទេសចរណ៍ និងស្តង់ដាសេវាកម្មវេជ្ជសាស្ត្រ ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ។”
ផ្សារទំនើប CENTRAL គឺជាគោលដៅលំដាប់ទីមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោកក្នុងការដើរទិញទំនិញ។ ដូច្នេះហើយ យើងបានប្តេជ្ញារៀបចំសេវាកម្មដ៏ល្អឥតខ្ចោះទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនចម្រុះជាតិសាសន៍ ដោយប្រើប្រាស់ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏ជំនាញ និងការស្វែងយល់ពីតម្រូវការពិតរបស់អតិថិជន។ រាជរដ្ឋាភិបាលថៃបានកត់សម្គាល់លើកំណើននៃភ្ញៀវទេសចរកម្ពុជាមកកាន់ប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ទិញទំនិញប្រ៊េនល្បីៗ។ ក្នុងនោះដែរ ផ្សារទំនើប CENTRAL គឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលពេញនិយមសម្រាប់ភ្ញៀវទេសចរកម្ពុជា ដោយការចំណាយក្នុងម្នាក់រហូតដល់ ២០,០០០ បាត ជាពិសេសលើសម្លៀកបំពាក់បុរស និងនារី ផលិតផលថែសម្រស់ សម្ភារប្រើប្រាស់សម្រាប់ស្រ្ដី និងកុមារ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះខ្នាតធំ និងតូច។
យុទ្ធនាការនៃកិច្ចសហការរវាងផ្សារទំនើប CENTRAL និងមន្ទីពេទ្យ BUMRUNGRAD ក្នុងការផ្តល់បទពិសោធថ្មីនៃការថែទាំសុខភាព និងការទិញទំនិញដ៏អស្ចារ្យមួយនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតបទពិសោធទេសចរណ៍ និងសុខុមាលភាពបែបជាន់ខ្ពស់លំដាប់អន្ដរជាតិសម្រាប់អតិថិជន កម្ពុជាយ៉ាងពិសេស។ ដោយគ្រាន់តែលោកអ្នកទិញកញ្ចប់ពិនិត្យសុខភាពីមន្ទីរពេទ្យ BUMRUNGRAD ដែលមានដូចជាកញ្ចប់ Comprehensive Vitality Program និង Micronutrients លោកអ្នកនឹងទទួលបាននូវបទពិសោធ និងសេវាកម្មពិសេសៗដូចជា៖
- ភេសជ្ជៈ និងអាហារសម្រន់ស្វាគមន៍ រួមជាមួយនឹងកាដូអនុស្សាវរីយ៍ដ៏ពិសេសពីផ្សារទំនើប CENTRAL CHIDLOM និង CENTRAL EMBASSY
- ប័ណ្ណពិសេសក្នុងកញ្ចប់សេវាកម្មស្វាគមន៍
- អ្នកជំនួយការផ្ទាល់ខ្លួនក្នុងការជូន និងជួយយួរទំនិញ ជាមួយនឹងសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់សណ្ឋាគារ
- សេវាកម្មធ្វើដំណើរទៅមកដោយឥតគិតថ្លៃរវាងផ្សារទំនើប CENTRAL CHIDLOM, CENTRAL EMBASSY និងមន្ទីរពេទ្យ BUMRUNGRAD។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់កញ្ចប់ពិសេសនេះ សូមទំនាក់ទំនងទៅកាន់ការិយាល័យតំណាងមន្ទីរពេទ្យ BUMRUNGRAD ប្រចាំប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទខាងក្រោម៖
ខ្សែទី ១៖ (+៨៥៥) ៨១ ៩៩ ៨៨ ៩៨ / ៨៥៥ ៨១ ៣៣ ៣៩ ៣៩
ខ្សែទី ២៖ (+៨៥៥) ៧៧ ៤៣ ២៣ ៣៣
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]