យល់ដឹង៖ នរណាៗក៏ប្រាថ្នាចង់បានមិត្តដ៏ល្អ ដែលអាចជួយគ្នាក្នុងគ្រាមានអាសន្ន និងការពារព្រមទាំងស្មោះត្រង់ជាមួយគ្នាទៅវិញមក ប៉ុន្តែក្នុងកាលៈទេសៈខ្លះ មិនប្រាកដថា មនុស្សដែលអ្នកកំពុងរាប់អានជាមិត្តនោះ គឺផ្ដល់ភាពវិជ្ជមានមកដល់ជីវិតរបស់អ្នកនោះឡើយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជា ប្រភេទមនុស្សទាំង៥ប្រភេទ ដែលអ្នកគួរតែចៀសឆ្ងាយ កុំរាប់ជាមិត្តដាច់ខាត៖

១. មករកអ្នកតែពេលដែលគេត្រូវការ

បើសិនជាអ្នកមានមិត្តម្នាក់ដែលតែងតែចូលមកញញិមញញែមរាក់ទាក់ ឬនិយាយជាមួយអ្នក នៅពេលដែលគេត្រូវការអ្វីមួយ ឬចង់ឲ្យអ្នកធ្វើអីម្យ៉ាងដើម្បីគេ សូមអ្នកចៀសឲ្យឆ្ងាយពីគេ ឈប់រាប់រកគេទៀតទៅ ព្រោះមនុស្សប្រភេទនេះ មិនដែលចង់ជួយអ្នកដទៃទេ គឺមានតែចង់ឲ្យអ្នកដទៃជួយខ្លួន។

រូបភាពតំណាង

២. ចូលចិត្តទម្លាក់កំហុសមកលើអ្នក

មនុស្សប្រភេទនេះមិនសមយកធ្វើជាមិត្តដាច់ខាត ព្រោះគេពូកែទម្លាក់កំហុសមកលើអ្នកណាស់ ឲ្យតែឈ្លោះគ្នាឬមានរឿងរកាំរកូសអ្វី គេចង្អុលមករកអ្នកនិងចោទថាអ្នកជាអ្នកខុស ទាំងដែលពេលនេះវាជាកំហុសរបស់គេ។ មនុស្សបែបនេះចូលចិត្តពង្វក់អ្នកដទៃឲ្យគិតតាមគេណាស់។

៣. អត់ដែលទាក់ទងមកអ្នកសោះ

ប្រភេទមនុស្សនេះគឺមិនដែលខ្វល់ខ្វាយចង់រាប់មិត្តជាមួយអ្នកទេ ហើយក៏មិនដែលមានគំនិតចង់ទាក់ទងមករកអ្នកដែរ គឺមានតែអ្នកទេដែលទាក់ទងទៅគេ តេទៅគេ ផ្ញើសារទៅគេ ឬរៀបគម្រោងដើរលេងមុន ហើយគេក៏មិនដែលបបួលអ្នកទៅណានោះដែរ។

រូបភាពតំណាង

៤. និយាយតែពីខ្លួនឯង

មនុស្សប្រភេទចូលចិត្តនិយាយតែពីខ្លួនឯង ជាមនុស្សដែលមិនចេះយល់ទុក្ខធុរៈអ្នកដទៃទេ មិនថាអ្នកនិយាយជាមួយគេរឿងអីក៏ដោយ ក៏ពួកគេតែងទាញប្រធានបទនិយាយពីខ្លួនឯងជានិច្ច។ ពេលអ្នកមានទុក្ខលំបាកប្រាប់ទៅដល់គេ គេបែរជានិយាយពីខ្លួនឯងទៀតដោយមិនបានលួងលោមឬជួយរកដំណោះស្រាយដល់អ្នកនោះឡើយ។

រូបភាពតំណាង

៥. និយាយឲ្យអ្នកមើលងាយខ្លួនឯង

ប្រភេទមិត្តម្នាក់នេះ តែងតែនិយាយបំបាក់ទឹកចិត្តអ្នក មិនថាអ្នកធ្វើអ្វីនោះឡើយ និងតែងតែព្យាយាមធ្វើឲ្យអ្នកមើលងាយខ្លួនឯង។ មនុស្សប្រភេទនេះតែងតែប្រៀបធៀបខ្លួនឯងនិងអ្នក ហើយធ្វើឲ្យអ្នកគិតថាអ្នកអន់ជាងគេជានិច្ច៕

ប្រភព៖: psych2go

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]