កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខដោយ Sports Seoul នៅថ្ងៃទី ២១ ខែកញ្ញា ផលិតកម្ម YG Entertainment និងសមាជិកក្រុម BLACKPINK កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាកិច្ចសន្យា «ដើរផ្លូវផ្សេងគ្នា តែមិនរំសាយក្រុម»

ដំបូង របាយការណ៍​បាន​អះអាង​ថា Rosé គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​ចុងក្រោយ​បាន​ជ្រើសរើស​បន្ត​ជាមួយ YG Entertainment ។ សមាជិកបីនាក់ផ្សេងទៀតបានបដិសេធការផ្តល់ជូនបន្តរបស់ YG Entertainment ប៉ុន្តែបានបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តសកម្មភាពក្រុមរបស់ BLACKPINK ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសន្យាដែលបានធ្វើឡើយដោយ YG Entertainment ចែងថាសមាជិកដែលនៅផលិតកម្មផ្សេង នឹងផ្សព្វផ្សាយនៅក្នុងសកម្មភាពក្រុមរបស់ BLACKPINK សម្រាប់រយៈពេល ៦ ខែក្នុងមួយឆ្នាំ។ Sports Seoul បាននិយាយថាសមាជិកទាំងបីបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារសម្រាប់កិច្ចសន្យាដែលបានធ្វើឡើងមួយនេះ។

លើសពីនេះ គេជឿថា Jisoo ដែលត្រូវបានគេរំពឹងថានឹងពង្រីកអាជីពសម្តែងរបស់នាងនាពេលអនាគត ហើយ Lisa ដែលជាតារាកំពូលមិនអាចប្រៀបផ្ទឹមបាននៅក្នុងទីផ្សារអាស៊ីខាងត្បូង ទាំងពីរបានទទួលយកការផ្តល់ជូនកិច្ចសន្យាផ្តាច់មុខដែលមានតម្លៃរាប់សិបពាន់លានវ៉ុន (ក្នុង ប្រហែល ១០ លានដុល្លារអាមេរិក)។ ប្រព័ន្ធផ្សព្វផ្សាយមិនបាននិយាយបន្ថែមអំពីករណីរបស់ Jennie នោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 BLACKPINK 
 BLACKPINK 
 BLACKPINK 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]