កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា កាលពីសប្ដាហ៍មុននេះ ដែលត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសម៉ិកស៊ិកបានបើកសវនាការស្តាប់ ការផ្តល់សក្ខីកម្មនៅក្នុងសភាជាតិលើកដំបូងរបស់ខ្លួន ដែលបានបង្ហាញអំពីជីវិតភពក្រៅ ដែលគេអះអាងថា ជាសាកសពរបស់អេលៀន អាយុកាលជាង១០០០ឆ្នាំមុន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាព្រឹត្តិការណ៍នៅក្នុងសភាម៉ិកស៊ិកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានគេប្រៀបប្រដូចទៅនឹង ព្រឹត្តិការណ៍ស្រដៀងគ្នា និងរៀបចំដោយលោក Jaime Maussan ដូចគ្នានៅក្នុងសភាប៉េរូ កាលពីឆ្នាំ២០១៧ក្តី ក៏គ្រប់គ្នាមិនអាចធ្វើការសរុបសេចក្តីថា សាកសពទាំង ២ នេះជាការកែច្នៃចេញពីសំណាកមនុស្ស សត្វ និងរុក្ខជាតិ ដូចកាលពីក្រុមស៊ើបអង្កេតនៃសភាប៉េរូ បានរកឃើញកាលពីឆ្នាំ ២០១៧ នោះឡើយ។

រូបភាព

ដោយយោងទៅតាម ការអះអាងជាបឋមរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅម៉ិកស៊ិក ហាក់មិនទាន់ឲ្យពួកគេយល់ដឹងអ្វីជាក់លាក់នៅឡើយទេ។ ហេតុដូច្នេះពួកគេនៅតែបន្តរង់ចាំចម្លើយបន្ថែមទៀតនៅថ្ងៃមុខ។ យ៉ាងណាក៏ដោយ ការអះអាងរបស់លោក Zalce ខាងលើនេះបានបញ្ជាក់ន័យខ្លះៗរួចទៅហើយថា សាកសពដែលគេសង្ស័យថាជា Alien ទាំង ២ នោះ មិនមែនត្រូវបានបង្កើតឡើងដោយមនុស្ស ដូចករណីនៅប្រទេសប៉េរូនោះឡើយ។

រូបភាព

ទោះជាយ៉ាងណា គ្រប់គ្នាមិនទាន់អាចសន្មត់ថា ទាំងនោះជាភាពក្លែងក្លាយជាថ្មីតែម្តងនោះឡើយ។ ការស៊ើបអង្កេតដោយ ក្រុមអ្នកជំនាញម៉ិកស៊ិកកំពុងតែបន្តនៅឡើយ ហើយយើងនឹងដឹងចម្លើយក្នុងពេលឆាប់ៗខាងមុខ៕

ប្រភព៖ Cambo Space

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]