កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ប្រភពពីកូរ៉េបានឲ្យដឹងថា សមាជិកក្រុម BTS ទាំង៧នាក់ បានចុះហត្ថលេខាបន្តកុងត្រាទីពីរជាមួយ HYBE កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

HYPE 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងនោះគេបានប្រកាសថា គេបានបញ្ចប់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដើម្បីបន្តកិច្ចសន្យាផ្តាច់មុខរបស់សមាជិកទាំង៧នាក់ ដែលនៅក្នុងក្រុម BTS ដែលជាសិល្បករនៅក្រោមក្រុមហ៊ុន Big Hit Music Co., Ltd ជាមួយនឹងសមាជិកទាំងអស់បន្តកិច្ចសន្យារបស់ពួកគេ ជាលើកទីពីរ ក្រុមនឹងអាចបន្តបានសូម្បីតែក្រោយឆ្នាំ ២០២៥ នៅពេលដែលពួកគេបំពេញកាតព្វកិច្ចយោធា។

សមាជិកក្រុម BTS 

ជាមួយគ្នានេះដែរ មានន័យថា BTS មិនមានការបំបែកក្រុមនោះទេ ពួកគេនៅតែបន្ដសកម្មភាពដ៏ដែល ក្រោយពីបំពេញកាតព្វយោធាហើយ ពួកគេនឹងត្រលប់មកវិញ ក្នុងនាមជាក្រុម BTS ភ្លាមៗ៕

សមាជិកក្រុម BTS 

ប្រភព៖ Bangtanboys X Army

សមាជិកក្រុម BTS 
សមាជិកក្រុម BTS 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]