ស្នេហា៖ ធ្លាប់ឮពាក្យថាស្រលាញ់តែមិនឲ្យដឹងចិត្តទេ? បុរសៗពេលខ្លះស្រលាញ់នារីម្នាក់នោះខ្លាំងណាស់ តែបែរជាមិនបង្ហាញចេញ ធ្វើជាមិនអើពើនឹងនាងទៅវិញ ដែលធ្វើឲ្យនារីៗមានការថ្នាំងថ្នាក់ចិត្ត ចេះតែឆ្ងល់ថាហេតុអីបានជាបុរសមិនចេះបញ្ចេញអារម្មណ៍ឲ្យនាងបានដឹង?
បុរសជាភេទមួយដែលរឹងមាំជាងនារី ហើយបុរសក៏មិនងាយនឹងយំនៅចំពោះមុខនរណានោះដែរ ហើយបើនិយាយពីរឿងលាក់អារម្មណ៍វិញគឺពូកែណាស់ ទោះក្រៀមក្រំ ទោះមានទុក្ខលំបាកក៏មិនស្រក់ទឹកភ្នែកដែរ។
ខាងក្រោមនេះអាចជាហេតុផលដែលបុរសចូលចិត្តលាក់អារម្មណ៍ខ្លួនឯង៖
១. ផ្នត់គំនិតនិងរបៀបចិញ្ចឹមតាំងពីតូច
នេះជាហេតុផលចម្បងដែលបុរសលាក់អារម្មណ៍ខ្លួនឯង ព្រោះតាំងពីតូចមក មនុស្សជុំវិញខ្លួនតែងតែរំពឹងទុកឲ្យបុរសក្លាយជាមនុស្សរឹងមាំ មិនយំ និងមិនបញ្ចេញភាពទន់ខ្សោយព្រោះគេជឿថា ការយំជាសញ្ញាណបង្ហាញថាបុរសម្នាក់នោះទន់ជ្រាយនិងមិនមែនបុរសពិតនោះឡើយ។ សង្គមបច្ចុប្បន្នតែងតែគិតថា បុរសប្រភេទទន់ជ្រាយ គឺមិនជាទីត្រូវការសម្រាប់អ្នកណាទេ ដូច្នេះហើយទើបបុរសៗភាគច្រើនលាក់អារម្មណ៍ខ្លួនឯង។
២. ត្រូវការពេលវេលាឈ្វេងយល់ពីអារម្មណ៍ខ្លួនឯង
របៀបដែលបុរសបញ្ចេញអារម្មណ៍គឺខុសពីនារីខ្លាំងណាស់ ព្រោះបុរសមិនពូកែឆ្វេងយល់ពីអារម្មណ៍ខ្លួនឯងដូចនារីទេ។ ជួនកាល គេស្រលាញ់នារីម្នាក់នោះទាំងមិនដឹងខ្លួនសោះ រហូតទាល់តែនារីនោះមានកំណាន់ចិត្តក៏ទើបតែដឹងថាខ្លួនឯងស្រលាញ់នាង។ បុរសទទួលដឹងពីអារម្មណ៍យឺតយ៉ាវណាស់ មុនដំបូងមិនបានចាប់អារម្មណ៍ថាខ្លួនឯងមានអារម្មណ៍អ៊ីចឹងទេ ដល់តែយូរទៅទើបដឹងខ្លួនច្បាស់។
៣. មិនចង់ឲ្យគ្រប់គ្នាបារម្ភ
បុរសជាទីពឹងពាក់របស់នារីនិងក្រុមគ្រួសារសាច់ញាតិនាពេលខ្លះ ដូច្នេះបើបង្ហាញអារម្មណ៍ខ្លាំងពេក អ្នកជុំវិញខ្លួនប្រាកដជាបារម្ភ គិតថាគេកំពុងមានរឿងណាមួយលាក់ទុកក្នុងចិត្ត។
៤. ខ្លាចអ្នកផ្សេងដើរខ្សែលើខ្លួន
ដោយសារបុរសមិនសូវយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯង គឺកាលណាដែលពួកគេឈឺចាប់ម្ដង គឺពួកគេតែងតែមិនចង់ឲ្យអ្នកផ្សេងមកដើរខ្សែលើខ្លួនឯងទេ។ ជួនកាលបុរសម្នាក់នោះលាក់អារម្មណ៍ដោយសារធ្លាប់ត្រូវគេធ្វើឲ្យឈឺចាប់ខ្លាំងពេលខ្លួនបង្ហាញអារម្មណ៍ទៅ ទើបការពារខ្លួនឯងដោយការលាក់អារម្មណ៍តែម្ដង។
៥. ចង់ការពារមនុស្សខ្លួនស្រលាញ់
តើពួកគេការពារមនុស្សខ្លួនស្រលាញ់ ឬមនុស្សសំខាន់យ៉ាងម៉េចទៅបើសិនជាពួកគេខ្លួនឯងនេះបង្ហាញអារម្មណ៍រង្គោះរង្គើទៅហើយនោះ? បុរសមិនត្រឹមតែចង់មានរាងកាយរឹងមាំទេ តែក៏ចង់មានស្មារតីរឹងមាំដែរ សម្រាប់ជួយរំដោះខ្លួនឯងក៏ដូចជាមនុស្សសំខាន់ក្នុងស្ថានការណ៍អាសន្នណាមួយ។
៦. មានវិធីខុសគ្នាពីនារីក្នុងការបង្ហាញអារម្មណ៍
បុរសមានច្រើនជំពូកដូចតែនារីដែរ ហើយបុរសនិងនារីមានវិធីបង្ហាញអារម្មណ៍មិនដូចគ្នាទេ។ បុរសមិនបង្ហាញក្ដីស្រលាញ់ដល់អ្នកតាមរយៈពាក្យសម្ដីតែអាចនឹងប្រើទង្វើបង្ហាញជំនួសវិញ ដែលខុសពីនារីៗដែលតែងតែបង្ហាញអារម្មណ៍តាមរយៈពាក្យសម្ដីផ្អែមល្ហែម៕
ប្រភព៖: lovearoundme
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]