យល់ដឹង៖ ផ្លែឈើជាអាហារមួយដ៏សំខាន់ដែលសម្បូរជីវជាតិ ដែលអ្នកគួរតែទទួលទានឲ្យបានច្រើនបើសិនជាអ្នកចង់សម្រកទម្ងន់ ព្រោះវាអាចជួយឲ្យអ្នកឆ្អែតបានយូរទៀតផង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសម្រកទម្ងន់មិនអាចពឹងតែលើការទទួលទានផ្លែឈើមួយមុខនោះទេ តែដោយរួមបញ្ចូលទាំងកត្តាផ្សេងៗដូចជាហាត់ប្រាណ តមអាហារ កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមជាដើម។ ខាងក្រោមនេះជាផ្លែឈើដែលជួយសម្រួលដល់ការសម្រកទម្ងន់របស់អ្នក៖

១. ផ្លែឪឡឹក

ឪឡឹកមានជាតិទឹកច្រើន ហើយការញ៉ាំវាអាចជួយសម្រួលដល់ការសម្រកទម្ងន់របស់អ្នក ដោយសារតែឪឡឹក១០០ក្រាម មានតែកាឡូរីតែ១០ប៉ុណ្ណោះ ហើយវាក៏មានជាតិអាមីណូអាស៊ីត ដែលជួយរំលាយខ្លាញ់បានលឿនទៀត។

រូបភាពតំណាង

២. ផ្លែត្របែក

ត្របែកមានផ្លែឈើមានជាតិហ្វាយបឺ ដែលអាចជួយឲ្យចំណង់អាហាររបស់អ្នកមានភាពស្កប់ស្កល់ ដែលវាគ្មានជាតិខ្លាញ់ទាល់តែសោះ និងមានជាតិស្ករតិចជាងផ្លែឈើផ្សេងៗដូចជា ផ្លែប៉ោម ក្រូច និងទំពាំងបាយជូរ។

រូបភាពតំណាង

៣. ផ្លែក្រូចថ្លុង

ផ្លែក្រូចថ្លុង មិនត្រឹមតែមានជាតិ pectin ដែលជួយបង្ការជំងឺមហារីកប្រភេទខ្លះនោះទេ តែវាថែមទាំងមានជាតិវីតាមីន C ជាតិ folic និងបូតាស្យូមផងដែរ។ ក្រូចថ្លុងផ្កាឈូក និងក្រហមដិត គឺមានជាតិ វីតាមីន A និង lycopene ដែលជួយការពារអ្នកពីជំងឺរ៉ាំរៃដូចជាទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។

រូបភាពតំណាង

៤. ផ្លែចេក

ផ្លែចេកអាចបញ្ឈប់ការឡើងទម្ងន់បាន ព្រោះវាមានតែ១០៥កាឡូរីទេ ហើយវាក៏អាចជួយឲ្យអ្នកប្រឆាំងនឹងជំងឺឈឺសាច់ដុំ និងរក្សាសម្ពាធឈាមឲ្យនៅកម្រិតមួយធម្មតា។

រូបភាពតំណាង

៥. ផ្លែប៉េងប៉ោះ

រូបភាពតំណាង

ប៉េងប៉ោងជាផ្លែឈើមួយ មិនមែនជាបន្លែនោះទេ ហើយផ្លែមួយនោះជួយបំបាត់ការច្រាល់ជាតិទឹកក្នុងរាងកាយផងដែរ។ ផ្លែប៉េងប៉ោះក៏មានកាឡូរីទាបដែរ គឺមានតែ២២កាឡូរីទេក្នុងមួយផ្លែ និងផ្លែធំៗមានតែ៣៣កាឡូរីប៉ុណ្ណោះ។ ៦. បឺរី

បឺរីជាផ្លែឈើដែលមានជាតិស្ករទាបក្នុងមួយក្រាម ដូច្នេះហើយវាស័ក្តសមណាស់សម្រាប់អ្នកចង់សម្រកទម្ងន់៕  

រូបភាពតំណាង

ប្រភព៖: internalmedicine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]