បរទេស៖ បន្ទាប់ពីមានដំណឹងនៃការលែងលះគ្នា ពីគូស្វាមីភរិយា របស់តារាចម្រៀង Joe Jonas និងតារាសម្តែង Sophie Turner បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន ជាពិសេស ថ្មីៗនេះ តារាស្រី Sophie Turner ស្រាប់តែបានចំណាយពេលដើរលេង ជាមួយតារាចម្រៀង Taylor Swift ដែលត្រូវជាអតីតគូស្នេហ៍ របស់អតីតស្វាមីរបស់នាង ផងដែរ។
ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាសម្ដែងស្រី Sophie និង តារាចម្រៀង Taylor បានដើរចាប់ដៃគ្នាទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយក្នុងទីក្រុងញូវយ៉ក ដែលមើលទៅពោរពេញដោយរីករាយ និងបានបង្ហាញពីទំនាក់ទំនងយ៉ាងល្អ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនះ អ្នកទាំងពីរ ក៏បានលេងខ្លួន ជាមួយនឹងស្ទាយ៍ស្លៀកសំលៀកបំពាក់ទាន់សម័យ ដែលធ្វើឲ្យសម្រស់ដ៏លេចធ្លោមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]