បរទេស៖ ថ្មីៗនេះ តារាសម្ដែងស្រី Angelina Jolie បានទាញយកចំណាប់អារម្មណ៍ពីមហាជន បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋាន JFK ក្នុងទីក្រុងញូវយ៉ក ស្របពេលដែលបានបង្ហាញខ្លួនជាមួយនឹងកូនស្រី។
ក្នុងនោះដែរ តាមរយៈរូបថតដែលបានបង្ហាញឡើង គេអាចឃើញថា តារាសម្ដែងស្រី Angelina Jolie បានចេញមកជាមួយនឹងការតុបតែងខ្លួន ពាក់អាវពណ៌ត្នោតខ្ចី រួមជាមួយអាវយឺតប្រផេះ ពាក់ស្បែកជើងកែងនិងវ៉ែនតាការពារពន្លឺថ្ងៃ ពោរពេញដោយភាពទាក់ទាញ ជាទីបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្រាប់កូនស្រីតូចរបស់ តារាស្រីរូបនេះវិញ ដែលមានឈ្មោះថា Vivienne ហាក់មានភាពស្រដៀងគ្នាទៅនឹងម្តាយរបស់ខ្លួន ដោយបានលេងស្ទាយ៍ដ៏លេចធ្លោមិនចាញ់គ្នា ក្នុងសំលៀកបំពាក់អាវពណ៌ខៀវជាមួយនឹងខោកីឡាពណ៌ខ្មៅ និងស្បែកជើងបែបទាន់សម័យ ខណៈដែលអ្នកទាំងពីរ បានចេញមកបណ្ដើរគ្នា និយាយគ្នាសើចសប្បាយរីករាយ ដែលកំពុងធ្វើឲ្យមហាជនរំភើបចិត្ត ពេលមើលឃើញពីជីវិតដ៏មានក្ដីសុខរបស់ម្ដាយកូន អ្នកទាំងពីរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com