កូរ៉េខាងត្បូង៖ ដូចប្រិយមិត្ត ដឹងស្រាប់ហើយថា នៅក្នុងពិភពនៃវិស័យតន្រ្តី K-pop មិត្តភាពក្នុងចំណោមតារានានាតែងតែបង្កឱ្យមានការចាប់អារម្មណ៍ និងរំភើបក្នុងចំណោមអ្នកគាំទ្រ នៅពេលបានដឹងចំណងមិត្តរបស់ អាយដលម្តងៗ។

ជាក់ស្តែង មិត្តភាពដ៏កក់ក្តៅមួយ ត្រូវបានលាតត្រដាងនាពេលថ្មីៗនេះ នៅពេលដែល Karina របស់ aespa បានទៅជួបអ្នកគាំទ្រ និងចែករំលែក ដែលនាងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រគុំតន្ត្រីចុងក្រោយរបស់ BLACKPINK «BORN PINK» នៅទីក្រុងសេអ៊ូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត តារាស្រី Karina បានបង្ហាញថា Jisoo បានទាក់ទងមកនាង ព្រោះ Jisoo ចូលចិត្តនាង។ នាង​បាន​ពន្យល់​ថា៖

Karina

ទន្ទឹមនឹងនោះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលដែលសមាជិកក្រុម aespa ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគុំតន្ត្រីរបស់ BLACKPINK នៅក្នុងរូបថតជាច្រើនសន្លឹកដែលថតដោយអ្នកគាំទ្រ។ នៅថ្ងៃទី ១៧ ខែកញ្ញា BLACKPINK បានប្រារព្ធចំនួនពីរថ្ងៃ នៃការប្រគុំតន្ត្រីចុងក្រោយរបស់ពួកគេសម្រាប់ការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក «Born Pink» ដែលទទួលបានជោគជ័យខ្ពស់នៅឯ Gocheok Sky Dome ។

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]