ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍នីមួយៗមានខ្លះក៏បានគង់វង្សយូរអង្វែងឈានដល់ការរៀបការ ប៉ុន្តែខ្លះទៀតក៏ឈានដល់ផ្លូវបំបែក។ ការបែកបាក់គ្នាក្នុងរឿងស្នេហានាំមកនូវភាពឈឺចាប់ និងប៉ះទង្គិចដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់មនុស្សខ្លាំងណាស់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពេលបែកគ្នាហើយ វាជារឿងធម្មតាទេដែលម្នាក់ៗឆ្លងកាត់ដំណាក់កាលក្រៀមក្រំ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា រវាងបុរសនិងនារី តើខាងណាដែលចំណាយពេលកាត់ចិត្តបានលឿនជាង?

រូបភាពតំណាង

យោងតាមការស្រាវជ្រាវពីអ្នកជំនាញគឺ បុរសចំណាយពេលកាត់ចិត្តពីអតីតដៃគូយូរជាងមនុស្សស្រី ដោយសារតែបុរសភាគច្រើន មិនទាន់វិភាគពីអារម្មណ៍ខ្លួនឯងភ្លាមៗពេលបែកបាក់ជាមួយមិត្តស្រីទើបពួកគេគិតថាពួកគេមិនអីនោះឡើយ។ ផ្ទុយទៅវិញ ក្រោយបែកបាក់ពីដៃគូភ្លាមៗ មនុស្សស្រីតែងតែឈឺចាប់និងក្រៀមក្រំ តែយូរៗទៅ នាងក៏ចាប់ផ្ដើមទទួលយកថាទំនាក់ទំនងនេះចប់ហើយ ខុសពីបុរសវិញ ដែលយូរៗទៅចាប់ផ្ដើមឈឺចាប់ ចាប់ផ្ដើមស្ដាយក្រោយទៅវិញ។

រូបភាពតំណាង

ពេលបុរសមានអារម្មណ៍ថាឈឺចាប់ ការឈឺចាប់នោះគឺពិតជាជ្រៅដក់ជាប់នឹងចិត្ត ដូច្នេះហើយទើបបុរសៗប្រើពេលកាត់ចិត្តពីអតីតដៃគូយូរជាងមនុស្សស្រី។

ម្យ៉ាងទៀត មនុស្សស្រីតែងតែជាអ្នកផ្ដល់សឹងតែគ្រប់យ៉ាងដល់ទំនាក់ទំនងស្នេហា ទើបពេលបែកបាក់គ្នា នាងគ្មានវិប្បដិសារីនោះទេ ព្រោះនាងគិតថានាងបានប្រឹងប្រែងអស់ពីចិត្តហើយធ្វើឲ្យនាងឆាប់កាត់ចិត្តបានលឿន ខុសពីបុរសវិញដែលអង្គុយស្ដាយក្រោយ ត្រាំត្រែងនឹងការឈឺចាប់យូរជាងនោះ៕

រូបភាពតំណាង

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]