ស្នេហា៖ អាពាហ៍ពិពាហ៍ ជាការបិទបញ្ចប់ទំនាក់ទំនងបែបសង្សារ ហើយបើកទំព័រនៃការរស់នៅជាស្វាមីភរិយានឹងគ្នា ហើយមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ឲ្យអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលខ្លួនស្រលាញ់ គង់វង្សយូរអង្វែងរហូតដល់ចាស់កោងខ្នង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមែនគ្រប់ចំណងអាពាហ៍ពិពាហ៍ទាំងអស់សុទ្ធតែអាចបន្តរហូតទេ បច្ចុប្បន្ននេះក៏មានអាត្រាអ្នកលែងលះគ្នាច្រើនដែរ ដោយភាគច្រើនបណ្ដាលមកពីរស់នៅមិនចុះសម្រុងគ្នា ឬមានបញ្ហាផិតក្បត់មិនស្មោះត្រង់នឹងគ្នាជាដើម ដែលធ្វើឲ្យអ្នកខ្លះពិតជាខ្លាចការរៀបការណាស់ ខ្លាចថារៀបការហើយ ដៃគូមិនដូចដើមគឺផ្លាស់ប្ដូរចរិតទាំងស្រុង ខ្លាចថារៀបការហើយមានបញ្ហាហិរញ្ញវត្ថុរហូតគ្មានលទ្ធភាពចិញ្ចឹមបុត្រ ជាដើម។

រូបភាពតំណាង

ដោយឡែក ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះឲ្យមានហានិភ័យនៃការកើតឡើងតិចបំផុតគឺអ្នកគួរតែជ្រើសរើសអាយុមួយដ៏សមស្របសម្រាប់ការចាប់ផ្ដើមគូជីវិត ហើយយោងតាមអ្នកជំនាញ គឺអ្នកគួរតែរៀបការនៅចន្លោះអាយុ២៥ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ព្រោះអ្នករៀបអាពាហ៍ពិពាហ៍នៅចន្លោះអាយុនេះមានអត្រាជោគជ័យច្រើនបំផុតបើធៀបនឹងការរៀបអាពាហ៍ពិពាហ៍នៅអាយុផ្សេង។

រូបភាពតំណាង

ចន្លោះវ័យនេះ មនុស្សមានភាពចាស់ទុំជាងមុន បានទទួលបទពិសោធច្រើនក្នុងជីវិត និងស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងត្រូវការអីក្នុងជីវិត មានគោលដៅអ្វី ។ ម្យ៉ាងទៀត ចន្លោះវ័យនេះទាំងមនុស្សស្រីមនុស្សប្រុសសុទ្ធតែមានលំនឹងផ្នែកហិរញ្ញវត្ថុ មានការងារតួនាទីច្បាស់លាស់ ហើយអ្នកខ្លះក៏មានទ្រព្យសម្បត្តិមួយចំនួនដូចជាផ្ទះ ដីធ្លី ឬអចលនទ្រព្យផ្សេងៗ សម្រាប់ជាទុនជួយផ្គត់ផ្គង់ដល់គ្រួសារ។

រូបភាពតំណាង

កត្តាសំខាន់នោះគឺចន្លោះវ័យនេះគឺមានភាពចាស់ទុំ មិនប្រើប្រាស់អារម្មណ៍មកដោះស្រាយបញ្ហា មិនបង្កជម្លោះលើរឿងតូចតាចកំប៉ិកកំប៉ុក និងអាចបើកចិត្តទូលាយទទួលយកដៃគូជីវិតផងដែរ៕  

ប្រភព៖: brides

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]