ភ្នំពេញ៖ សេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចុះផ្សាយ។

យោងតាមព្រឹត្តិប័ត្រវិភាគគុណភាពចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពដល់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះ សូមប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ ហើយប្រគល់ផលិតផលនេះទៅក្រុមហ៊ុនវិញ ដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធី៕

ប្រភព៖ ក្រសួងសុខាភិបាល

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]