ភំ្នពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៖ ដើម្បីអបអរភាពជោគជ័យរបស់យុវវ័យសម័យថ្មី ក្រុមហ៊ុន CAMKO MOTOR COMPANY LTD បានសម្រេចនាំចូលរថយន្តស៊េរីថ្មីចុងក្រោយបង្អស់របស់ Hyundai ដែលមានឈ្មោះថា Creta ហើយបានដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន(Eden GardenPhnom Penh) រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្ត Hyundai Creta គឺជារថយន្ត Crossover ស៊េរីទំនើប ដែលផលិតឡើងដើម្បីធ្វើជាជំនួយការពិសេសរបស់មនុស្សជំនាន់ថ្មី ជាពិសេសស័ក្ដិសមសម្រាប់អ្នកដែលមានការងាររវល់ច្រើន ហើយចង់ធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ ប្រៀបបានដូចជារថយន្ដ Creta ដែលត្រូវបានផលិតឡើង ជាមួយនឹងរចនាប័ទ្មទំនើប ស្អាតទាក់ទាញ និងមានទម្ងន់ស្រាលជាងមុន ងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ដែលធ្វើអោយការបើកបររបស់លោកអ្នក កាន់តែរលូន រួមជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យាជំនួយដល់ការបើកបរដ៏ជំនាញ។
សម្រាប់អ្នកចូលចិត្តសាកថ្មជីវិតនាពេលចុងសប្តាហ៍ Hyundai Creta ផ្តល់ជូនលោកអ្នកជាមួយនឹងភាពល្អឥតខ្ចោះ ដូចជាដំបូលបើក (Panorama Sunroof) ងាយស្រួលក្នុងការបើកបិទដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធកៅអីអង្គុយស្បែកប្រណីតបែប Artificial Leather ចំនួនប្រាំសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្ដិជាទីស្រឡាញ់របស់លោកអ្នក។
អ្វីដែលកាន់តែពិសេស មិនថាលោកអ្នក ធ្វើដំណើរផ្លូវឆ្ងាយប៉ុនណានោះទេលោកអ្នកនៅតែស្រស់ស្រាយជាមួយនឹងសម្លេងតន្រ្ដីដ៏ពិរោះរណ្ដំ បញ្ចេញពីឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ៥ គ្រាប់ ដែលត្រូវបានបំពាក់ នៅក្នុងរថយន្ដ Creta មិនតែប៉ុណ្ណោះ Hyundai Creta ផ្ដល់ការសន្សំសំចៃ ដោយលោកអ្នកប្រើប្រាស់ប្រេងប្រេង ឥន្ធនៈត្រឹមតែ 6.3 លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ 100Km ។
ជូនកាដូដល់ខ្លួនឯង សម្រាប់ការខិតខំឆ្ពោះទៅរកភាពជោគជ័យ នូវរថយន្ដទំនើបទាន់សម័យ Hyundai Creta ដែលជារថយន្ដស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាវៃឆ្លាត (Smart Sensor) ជាច្រើនមុខងារ ក្នុងតម្លៃត្រឹមតែ 3ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ!
ចាប់ពីថ្ងៃនេះតទៅ លោកអ្នកក៏អាចអញ្ជើញមកទស្សនា និងបើកបរសាកល្បងនូវ Hyundai Creta នៅគ្រប់សាខាលក់របស់ក្រុមហ៊ុន Hyundai ដោយផ្ទាល់ ជាពិសេសលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ក្នុងអំឡុងខែកញ្ញានេះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]