កូរ៉េខាងត្បួង៖ កាលពីថ្មីៗនេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើងចំពោះ Jungkook នៃសមាជិកក្រុម BTS ដែលធ្វើឲ្យភ្ញាក់ផ្អើលពេញវិស័យ Kpop ដោយក្រុមអ្នកគាំទ្រដែលគេស្គាល់ថា Army បាននាំគ្នាព្រុសពេញកន្លែងឆាកប្រគុំតន្ត្រី។

Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាចម្រៀងម្ចាស់បទ Seven លោកកំពុងតែសម្ដែងចម្រៀង ក៏ឮសម្លេងធ្វើឲ្យលោកឆ្ងល់ហើយ ដកកាសចេញពីត្រចៀកដើម្បីស្ដាប់ នៅតែមិនអស់ចិត្ត ក៏សួរទៅកាន់អ្នកទស្សនា ហើយទើបប្រាកដថា អ្នកគាំទ្ររបស់ខ្លួនកំពុងតែនាំគ្នាធ្វើសម្លេងព្រុស រួចលោកក៏ធ្វើសម្លេង វ៉ូសៗតាមដែរទៅ។

Jungkook

លើសពីនោះ Jungkook គឺជាតារាចម្រៀងប្រុសដំបូងហើយ ដែលមានអ្នកគាំទ្រធ្វើសម្លេងបែបនេះដាក់ ហើយមូលហេតុនោះគឺ ពួកអ្នកគាំទ្រចង់លេងសើចជាមួយខ្លួន។ គួរបញ្ជាក់ផងដែរថា សមាជិកពៅ ឬ Golden Maknae រូបនេះ មានភាពជិតស្និតជាមួយអ្នកគាំទ្រលោកណាស់ ខ្លួនតែងតែឡាយវីដេអូជជែកលេងជាមួយ Army ជាញឹកញយ ហើយម្ដងណាក៏ប្លែកដែរ៕

Jungkook
Jungkook

ប្រភព៖​ BTS Cambodia fanpage

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]